
គេថាម្តាយឪពុកគ្រប់រូប គឺ ស្រលាញ់កូន លើសជីវិតខ្លួនឯងទៀត ហ៊ានផ្តល់ និង កាត់កេរិ៍កាត់ខ្មាសជាច្រើនដើម្បីជីវិតកូន តែអ្វីដែលចាក នឹងទ្រឹស្តីខាងលើ បានកើតឡើងនៅខេត្ត ប៉ៃលិន ដែលមានម្តាយម្នាក់មានយកកូនទៅបោះចោលក្នុងព្រៃ ប៉ុន្តែ សំណាងល្អដែលបាន ព្រះតេជគុណ ព្រះនាម សាន លី គង់នៅវត្ត សន្តិមារាម ហៅវត្ត អូរច្រា ខេត្តប៉ៃលិន ប្រទះឃើញក្នុងព្រៃ និង យកមក ចិញ្ចឹមថែរក្សារ ។
នេះបើយោងតាមប្រភពពីគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Vichai Real បានរៀបរាប់ទាំងហួសចិត្តថា ÷
" ម្តាយចិត្តអប្រិយ៍បង្កើតគ្នាមកហើយយកទៅបោះចោលក្នុងព្រៃសំណាងហើយបានព្រះតេជគុណ ព្រះនាម សាន លី គង់នៅវត្តិ សន្តិមារាម ហៅវត្តិ អូរច្រា ខេត្ត ប៉ៃលិន បានរើសយកមកចិញ្ចឹម ពិតជាបុណ្យធំណាស់លោកម្ចាស់បានជួយស្រោចស្រង់ជីវិត្តក្មេងដល់ទៅ 2 នាក់ សាធុ សាធុ សាធុ ។"
ជាការពិតណាស់ ទោះបីក្រក្សត់យ៉ាងណា ក៍ មិនគួរបោះបង់កូនចោលឡើយ ។

