Sponsor

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងទាក់ទងនឹងសេចក្ដីសប្បុរស របស់ គណនីហ្វេសប៊ុក នួន អេឡិចស្ដា បានប្រទះពីរនាក់ប្ដីប្រពន្ធ ដែលជួបគ្រោះថ្នាក់ចរាចរណ៍កាលពីល្ងាចមិញ។

ពុកម៉ែអើយ! សម្លរភីភា ដែលពុកម៉ែផ្តាំឲ្យកូនទិញ កូនបានទិញហើយ តែមិនបានដល់មាត់ពុកម៉ែពិសារទេ ព្រោះកូនបានជួប បងប្រុសបងស្រីជាប្តីប្រពន្ធនិងគ្នា ពួកគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ ដោយសារបុកគោ នៅនិងមុខកូនតែម្តង កូនមិនអាចជិះម៉ូតូហួស ពីពួកគាត់បានទេ កូនបានដើរខ្ចីរឺុម៉ក់ អ្នកភូមិនោះ ដឹកពួកគាត់មកពេទ្យ ១៦មករា ក្រុងព្រះវិហារ ដើម្បីសង្គ្រោះជីវិតបងស្រីដែលមានផ្ទៃពោះសិន ។

សូមពុកម៉ែកុំខឹងនិងកូនអី កូនសុំទោសដែល យកសម្លរ ទៅមិនដល់ពុកម៉ែ កូនសង្ឃឹមថាពុកម៉ែ និងសប្បាយចិត្ត ពេលដែលបានឃើញកូន បង្ហោះសារមួយនេះ ។ ខ្ញុំសូមអរគុណដល់បងស្រីម្ចាស់រឺុម៉ក់ ដែលបានឲ្យប្អូនខ្ចី ដឹកបងប្រុសបងស្រី យកទៅពេទ្យ សង្ឃឹមថាកូនក្នុងផ្ទៃផុតគ្រោះថ្នាក់ផងចុះ ។

តែខ្ញុំមិនអស់ចិត្ត នៅពេលដែលខ្ញុំដឹកពួកគាត់មកពេទ្យ ទឹកភ្នែកខ្ញុំបានស្រក់ជាច្រើនដំណក់ ពេលឬស្វាមី និយាយច្រើនដងថា " អូនកុំកើតអី អូនៗៗៗ.... បងស្រលាញ់អូន " ហើយគាត់ស្រែកយំថា " បងប្អូនអើយជួយប្រពន្ធខខ្ញុំផង" ពាក្យទាំងនេះ ខ្ញុំនឹកឃើញដល់ យប់ថ្ងៃទី ២១ ខែគុម្ភ: ឆ្នាំ២០១៦ កាលនោះ ខ្ញុំឈឺគ្រុន ថងបាន យកកន្សែងជ្រលក់ទឹកមកជូតនិងមើលថែខ្ញុំ ហើយថង តែងតែនិយាយថា បងស្តា បានធូរនៅ?

ថងបានសួរខ្ញុំ ដដែលៗ តែខ្ញុំ ឆ្លើយបានត្រឹមក្នុងចិត្តថា បងធូរ ព្រោះតែថងបារម្មណ៍បង ។ តែពេលនេះ ហេតុអីថង បំភ្លេចសន្យា ? 😥😥😥😥😥 ដើម្បីគ្រួសារមែនទេ ? មិនអីទេ!!!!! ចុងក្រោយជូនពរឲ្យបងស្រីផុតគ្រោះថ្នាក់ សាធុ!សាធុ!សាធុ!

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor