
លោកយាយកម្សត់ម្នាក់ដែលរស់ជ្រកកោនក្រោមខ្ទមដ៍ជរា កម្សត់ ដោយមើលឃើញ ភាពអត់ឃ្លាន និង ខ្វះខាតលុយកាក់សម្រាប់ទិញថ្នាំសង្កូវ ទើបមានគណនី ហ្វេសប៊ុកមួយដែលមានឈ្មោះថា នួន អេឡិចស្តា បានសំពះសុំជំនួយពីសប្បុរសធម៍ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម ÷
"សូមមេត្តាជួយស៊ែរស្វែងរកសប្បុរសធម៍ផង! ខ្ញុំបាទ នួន អេឡិចស្តា ក្នុងនាមបងប្អូនកូនខ្មែររួមសុខទុក្ខ រវាងគ្នានិងគ្នា ចង់សុំចិត្តឲ្យជួយស៊ែរម្នាក់មួយមក បើសិន មិនអាចជួយឧបត្ថមជា ថវិការ ឬ ថ្នាំសង្កូវ គ្រាន់តែជួយស៊ែរ ដើម្បីស្វែងរកសប្បុរសធម៍ជួយសង្គ្រោះលោកយាយទុរគត៍អត់ឃ្លានក្នុងរូបនេះផង ។
លោកយាយ មានឈ្មោះ រាយ រស់នៅភូមិ ឈូក ឃុំត្បែងពីរ ស្រុក គូលែន ខេត្ត ព្រះវិហារ ត្រូវការជំនួយដើម្បីសង្គ្រោះជីវិតក្រែងបានមួយគ្រា សូមទាក់ទងជួយមកដល់គេហដ្ធាន ឬ តាមរយ:លេខទូរស័ទ្ទ របស់ខ្ញុំបាទផ្ទាល់ ដែលមានលេខ 0966857060 0972988937 សូមអរគុណ!!"
ដោយឃើញពីភាពខ្វះខាត និង អត់ឃ្លាន សូមសប្បុរសធម៍មេត្តាជួយសង្គ្រោះគាត់ផង ។




ទស្សនាវីដេអូ