ដោយយោងតាមប្រភពគណនីហ្វេសប៊ុករបសព្រះសង្ឃមួយអង្គដែលមានព្រះនាម Loy Samoeun បានរៀបរាប់នូវរឿងដ៍ល្អប្រសើរដែលខ្លួនបានបំពេញជាមួយលោកតាម្នាក់តាមផ្លូវ ។
គណនីខាងលើបានរៀបរាប់ថា ÷ " ជិះម៉ូតូតាមផ្លូវទៅស្រុកកំណើតរបស់ញោមត្មាដើម្បីយកទេយ្យធម៌ ទេយ្យទាន ជូនញោមបង្កើតត្មា មិនទាន់ដល់ផ្ទះញោមត្មាផង ក៏បានជួបលោកតាម្នាក់តាមផ្លូវ គាត់ហេវហត់អស់កម្លាំងជិះកងដួលតាមផ្លូវដោយសារគាត់អស់កម្លាំងពេក ខ្ញុំព្រះករុណាត្មាភាព បានឃើញគាត់ហើយ ក៏បានទៅទិញនំ ភេសជ្ជៈ ទឹកសុទ្ធ យកមកជូនគាត់ពិសា ឲ្យគាត់មានកម្លាំងបន្តិចឡើងវិញនិងជូនលុយដល់គាត់ផងដែរ សូមអនុមោទនា សេចក្ដីល្អផង សូមអនុមោទនា"








