
សម្រាប់អត្ថបទថ្មីរបស់ Sandra Romdul មួយនេះ អាចនិយាយបានថា ពិតជាមានសារៈសំខាន់ សម្រាប់បុរសៗ ដើម្បីបំពេញនូវចំណុចខ្វះខាត ចំពោះមនុស្សដែលខ្លួនស្រលាញ់។ ចង់ដឹងទេ ថាមនុស្សដូចបង សំខាន់នៅពេលណា?
- សំខាន់ នៅពេលដែលបងចេះឲ្យតម្លៃស្នេហាមួយនេះ
- សំខាន់ នៅពេលដែលបងចាប់ផ្តើមស្មោះនឹងស្នេហា
- សំខាន់ នៅពេលដែលបងបានផ្តល់កិត្តិយសឲ្យអូន
- សំខាន់ នៅពេលដែលបងចេះគិតគូរពីអនាគតយើង
- សំខាន់ នៅពេលដែលបងអាចធ្វើជាសរសរដើម្បីការពារអូន
- ហើយរឹតតែសំខាន់ នៅពេលដែលបង ក្លាយជាកូនកំលោះ របស់អូន !
ពេលនោះ បងនឹងក្លាយជាតួឯកប្រុស ក្លាយជាមនុស្សដ៏សំខាន់ ដែលជាងថតនឹងសួររកមុនគេ ❤ ប៉ុន្តែ បើរាល់ថ្ងៃនេះ បងដើរញ៉ែគេពេញប្រទេស ហើយធ្វើខ្លួនប៉ោឡែ តាប៉ែ.លត ដូចសំរាមបែបនេះ ឈប់សួរអូនទៅ ថាមនុស្សប្រុសម្នាក់នេះ សំខាន់នៅពេលណានោះ អូនមិនចង់ឆ្លើយទេ ព្រោះខ្ពើមនឹងសំណួរនេះ
