
ភ្នំពេញ៖ កាលពីវេលាម៉ោង៩និង១០នាទីនៅព្រឹកថ្ងៃទី២៧ធ្នូ ២០១៦នេះ ដោយមានករណីបាញ់ប្រហារខ្លួនឯងមិនបានសម្រេចដែលសង្ស័យថាមានវិប្បត្តិស្នេហា មិនអាចដោះស្រាយបាន ហេតុការណ៍នេះបសនកើតឡើងនៅក្នុងផ្សារអូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមសម្ដីអ្នកជិតខាងបានឃើញសន្តិសុខខាងលើ ដែលសង្ស័យមានវិប្បត្តិស្នេហានេះ គេដឹងថា លួចស្រលាញ់ស្រីម្នាក់ ទាំងខ្លួនឯងជាអ្នកក្រ(ខ្លួនតូចច្រវ៉ាអោបភ្នំ)។
ប្រភពបន្តថា មុនពេលផ្ទុះអាវុធបាញ់ប្រហារខ្លួនឯងនៅលើអគារជាន់ទី៣ ផ្សារអូឡាំពិក បុរសសន្តិសុខបានសរសេរក្រដាស់៣សន្លឹក ដោយបន្សល់ទុកក្រោយពីបាញ់សម្លាប់ខ្លួន ប៉ុន្តែមិនបានសម្រេចបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានក្រុមហ៊ុន ដឹកបញ្ជូនទៅសង្គ្រោះ ហើយនៅក្នុងក្រដាស់បានសរសេរផ្តាំផ្ញើថា៖ (អានីអូនសំលាញ់ បងទៅហើយ បងគ្មានអីគ្រប់យ៉ាងអោយអូនដូចជាគេទេ (ត្រឹមជាសន្តិសុខ) មិនដូចគេកូនថៅកែ ជូនពរអូនអោយមានក្ដីសុខ រស់នៅមានសុភមង្គលជាមួយគេរហូត…)។
ប្រភពបានបញ្ជាក់ថា ក្រោយពីកើតហេតុគេមិនទាន់ស្ថានភាពជនរងគ្រោះនៅឡើយតែ ខណៈកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរស្ស៊ី ។
ជនរងគ្រោះឈ្មោះ ស្រុង ឈិនឡុង អាយុ២៦ឆ្នាំ មុខរបរជាសន្តិសុខផ្សារអូឡាំពិកក្រុមហ៊ុនថៃប៊ុនរ៉ុង ស្នាក់នៅផ្សារអូឡាំពិក៕



ផ្តល់សិទ្ធិដោយ៖VD7News.com