Sponsor

កាល​ពី​ពេល​ថ្មីៗ​នេះ​​មាន​ព្រឹត្តិការណ៍​ដ៏​ក្ដៅ​មួយ​បាន​កើត​ឡើង​នៅ​ទីក្រុង​ Ankara ​ប្រទេស​ទួរគី​ ដោយ លោក​ Andrei ​Karlov​ ជា​ឯកអគ្គរដ្ឋទូត​របស់​​រុស្ស៊ី​នៅ​ប្រទេស​ទួរគី ​ត្រូវ​បាន​ប៉ូលិស​បាញ់​សម្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង ​ខណៈ​ពេល​ដែល​មាន​ការ​តវ៉ា​មួយ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ប្រទេស​រុស្ស៊ី​នៅ​ទីក្រុង​អាឡេប៉ូ​ប្រទេស​ស៊ីរី នេះ​បើ​យោង​តាម​សារព័ត៌មាន ​BBC ​បាន​ចុះ​ផ្សាយ​។

ប្រធានាធិបតី​ប្រទេស​ស៊ីរី​ លោក​ Bashar al-Assad​ បាន​ឲ្យដឹង​ពី​ការ​វាយ​ប្រហារ​ថា​ ឧប្បត្តិហេតុ​នេះ​បាន​កើតឡើង​ក្រោយ​ពេល​ទួរគី​ធ្វើ​ការ​តវ៉ា​មួយ​ស្ដី​អំពី​ រុស្ស៊ី​គាំ​ទ្រ​ និង​ទំនុកបម្រុង​ទៅដល់​ប្រទេស​ស៊ីរី ​ដោយ​ឃាត​ករ​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​ថា​ ជា​សមាជិក​ប៉ូលិស​កុបកម្ម​នៅ​ទីក្រុង ​Ankara មួយ​រូប​ឈ្មោះ​ Mevlut ​Mert ​Aydintas ​អាយុ ​២២​ឆ្នាំ​ទៀត​ផង​។

លោក​ Recep Tayyip Erdogan ​ប្រធានាធិបតី​ប្រទេស​ទួរគី​បាន​ប្រាប់​ទៅ​លោក ​Vladimir​ Putin​ តាម​ទូរស័ព្ទ​ និង​តាមរយៈ​ខ្សែ​វីដេអូ​មួយ​ថា​ តំណាង​ប្រទេស​ទាំងពីរ​បាន​ចាត់​ទុក​ឃាតកម្ម​នេះ​ថា​ ជា​ការ​បង្កហេតុ​រក​រឿង​គ្នា​មួយ​ ដែល​ធ្វើ​ឲ្យ​រុស្ស៊ី​មាន​កំហឹង​​ក្នុង​ចិត្ត​យ៉ាង និង​នាំឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​ឃ្លាតឆ្ងាយ​។

Dmitry Peskov អ្នក​នាំ​ពាក្យ​របស់​លោក ​Putin​ បាន​ឲ្យ​ដឹង​ថា​ ក្រុម​អ្នក​ស៊ើបអង្កេត​រុស្ស៊ី​ រួម​ទាំង​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ នឹង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ទួរគី​ ដើម្បី​ធ្វើ​ការ​ដោះស្រាយ​ និង​តាមដាន​លើ​រឿង​ក្ដី​នេះ​ ដោយ​រក​ឲ្យ​ឃើញ​នូវ​មេខ្លោង​ដែល​បញ្ជា​ពី​ក្រោយ​ខ្នង​ពិត​ប្រាកដ​ផង​ដែរ​។

លោក ​Mark Lowen​ អ្នក​រាយការណ៍​របស់ ​BBC ​ប្រចាំ​​នៅ​ទួរគី​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​​​គណៈ​រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​បី​ប្រទេស​គឺ​ រុស្ស៊ី ​ទួរគី​ និង​អ៊ីរ៉ង់​ត្រៀម​នឹង​ធ្វើ​កិច្ច​ប្រជុំ​ដ៏​ធំ​មួយ​នៅ​ទីក្រុង​ Moscow ​ថ្ងៃអង្គារ​ ទី​២០​នេះ។

ទស្សនាវីដេអូ៖

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor