Sponsor
ចុះ​មនុស្ស​ឬសត្វ​ ?? បង្ខំ​ប្រពន្ធ​ឲ្យយកកូន​ចេញ​ ប្រពន្ធ​មិនព្រម​ វាយ​បែកភ្នែក​ !! ពេល​សប្បាយ​មិច​មិនគិត​ ??

ភ្នំពេញ៖  កាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១៩ធ្នូ២០១៦ នៅក្នុងវត្តកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​។ ដោយមានស្ត្រីជាជនរងគ្រោះម្នាក់ឈ្មោះចូក ស្រីនាង អាយុ៣៤ឆ្នាំ មុខរបរដើរប៉េះត្រគួនលក់ មានស្រុកកំណើត នៅភូមិជួ ឃុំចក ស្រុកអូរាំងឪ ខេត្តកំពង់ចាម ចំណែកប្តីចិត្តអប្រិយ៍ឈ្មោះ (សឹម) អ្នកទាំង២ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុ។ រួបគាត់និងប្តីបានចាប់ដៃគ្នាជាប្តីប្រពន្ធអស់រយៈពេល៥ឆ្នាំមកហើយដោយមិនបានការពេញច្បាប់នោះទេ។

ប្រភពឲ្យដឹងថា គាត់ជាប្រពន្ធចុងដោយមួយថ្ងៃៗគាត់បានដើរបេះត្រគួនដើម្បីចិញ្ចឹមជីវិត ដោយឡែង ប្តីរបស់គាត់ធ្វើការសំណង់ ហើយមូលហេតុនៃប្តីវាយធ្វើបាបនេះ គឺព្រោះតែប្តីគាត់ ឲ្យយកកូនដែលនៅក្នុងពោះទម្ងន់២ខែចេញហើយ ដោយគាត់មិនព្រមយកចេញទើបធ្វើឲ្យប្តីខឹងវាយបែបនេះ៕

បង្ខំ​ប្រពន្ធ​ឲ្យយកកូន​ចេញ​ ប្រពន្ធ​មិនព្រម​ វាយ​បែកភ្នែក
បង្ខំ​ប្រពន្ធ​ឲ្យយកកូន​ចេញ​ ប្រពន្ធ​មិនព្រម​ វាយ​បែកភ្នែក
បង្ខំ​ប្រពន្ធ​ឲ្យយកកូន​ចេញ​ ប្រពន្ធ​មិនព្រម​ វាយ​បែកភ្នែក

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor