Sponsor
អាសូរ​ណាស់​ !! ស្ត្រី​ម្នាក់​គេអារ.ក​ហើយ​ នៅ​មាន​ដង្ហើម​ទូរស័ព្ទ​ហៅ​បងប្អូន​ ខណៈ​០២នាក់ទៀតស្លាប់អស់ហើយ...

ខេត្តសៀមរាប៖  ​កាលពី​​វេលា​ម៉ោង​០៦​​ព្រឹក​​​​​ថ្ងៃ​ទី​០១​ខែ​មករា​​២០១៧​នេះ​ ​​​នៅ​ចំណុច​បន្ទប់​ជួល ក្រុម​ទី​៦ ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្ត​សៀមរាប។ យ៉ាង​ហោចណាស់ក៏​មានមនុស្ស​៣​នាក់ ​ត្រូវ​បាន​ឃាតក​អារ​.ក​សម្លាប់​ក្នុង​បន្ទប់​ជួល ​បណ្ដាល​ឲ្យ​ស្លាប់​បុរស​២​នាក់ ​និង​ស្ត្រី​ម្នាក់​រង​របួស​ជា​ទម្ងន់ផងដែរ។

​ប្រភពបានឲ្យដឹងថា ជនរងគ្រោះ​​ទាំង​​៣​នាក់​នោះ​មាន​​ ទី​១- ឈ្មោះ ឃុន សុ​យឹ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ធ្វើការ​ក្រុមហ៊ុន អាហារ​បំប៉ន​មាន​ស្រុកកំណើត ភូមិ ស្រែ​ស្រូវ ឃុំ​ល្បើក ស្រុក​ឈូក ខេត្ត កំពត​​(​ស្លាប់​)។ ទី២-ឈ្មោះ វេត រដ្ឋា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​មុខរបរ​ធ្វើការ​ក្រុមហ៊ុន​ជាមួយគ្នា មាន​ស្រុកកំណើត​ភូមិ​គោក​ព្រិច ឃុំ​សូ​ភី ស្រុក​អរ​ជ្រៅ ខេត្តបន្ទាយមានជ័យ​​​(​ស្លាប់​)។ ទី៣-ឈ្មោះ ឡេង ស្រី​ពៅ​ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​ធ្វើការ​ក្រុមហ៊ុន ជាមួយគ្នា​(​សង្គ្រោះ​នៅ​​មន្ទីរពេទ្យ​) មាន​ស្រុកកំណើត​ភូមិ​ការេ​ន​ជោ ឃុំ អង្កាញ់ ស្រុក​ទ្រាំង ខេត្តតាកែវ។ ក្នុង​ចំណោម​ជនរងគ្រោះ​ទាំង​៣​នាក់​នេះ ​២​នាក់​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា ​​និង​ម្នាក់​ទៀតជា​មិត្តភក្ដិ។

ជនរងគ្រោះ

ក្នុង​​ករណី​ឃាតកម្ម​ខាង​លើ​នេះ មិន​ទាន់ដឹង​ថា​ផ្ដើម​ចេញ​ពី​មូលហេតុ​អ្វី​នោះ​ទេ​ ​ហើយ​សមត្ថកិច្ច​កំពុង​បើក​ការ​ស្រាវជ្រាវ​យ៉ាង​ដុត​ដៃ​ដុត​ជើង​ដើម្បី​ស្វែងរក​ឃាតក។

ចំពោះ​ករណី​ឃាតកម្ម​នេះ ​ស្ត្រី​ម្នាក់ ដែល​ត្រូវ​គេ​អារ​.ក​កាត់​ដៃ​ម្ខាង​ចោល​ នៅ​មាន​ដង្ហើម ក៏​ខល​ទៅ​ឲ្យ​បងប្អូន​មក​ជួយ​សង្គ្រោះ ហើយ​ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ​មិន​ដឹង​វាសនា​ទៅ​ជា​យ៉ាង​ណានោះទេ៕​​

 ដោយ៖(ម៉ែង ហួត) 

ជនរងគ្រោះ
ជនរងគ្រោះ

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor