ភ្នំពេញ៖ កាលពីម៉ោង១២និង៣០នាទីឈានចូលថ្ងៃទី០១ មករា២០១៧នេះ នៅភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ។ ដោយមានជនបង្កឈ្មោះ ជ័យ សេរីវីហ្សា ហៅ (គោ) អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៤០ ផ្លូវលំ ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ចំណែកជនរងគ្រោះឈ្មោះ ដួង រតនា អាយុ៤៩ឆ្នាំ និងឈ្មោះ រតនា រតនៈ អាយុ២២ឆ្នាំ (ជាឪពុកនិងកូន) ស្នាក់នៅភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុមានកម្មវិធីចាក់ធុងបាសរាំលេងក្នុងភូមិ ដើម្បីសប្បាយរីករាយឆ្លងឆ្នាំសកល ខណៈនោះដោយសាររាំប៉ះគ្នា ស្រាប់តែជនបង្កបានទៅរករឿងយុវជន២នាក់ដែលមករាំលេង ពេលនោះបុរសរងគ្រោះបានចូលទៅឃាត់កុំឲ្យឈ្លោះគ្នា ក៏ត្រូវជនបង្កវាយត្រូវភ្នែកខាងឆ្វេងមួយដៃបណ្តាលឲ្យខៀវភ្នែកមួយចំហៀងតែម្តង ហើយត្រូវបានអ្នកភូមិបំបែកចេញ ។
ពេលអ្នកភូមិបំបែកហើយជនបង្កបានរត់ចូលក្នុងផ្ទះយកកាំបិតប៉័ងតោចេញមករករឿងកាប់គេឯងម្តងទៀត និងបានចូលទៅក្នុងផ្ទះជនរងគ្រោះគំរាមកាប់កូនគាត់ឈ្មោះ រតនា រតនៈ ទៀត ពេលនោះបានប្រតាយប្រតប់គ្នា និងវាយកូនជនរងគ្រោះត្រូវភ្នែកខាងឆ្វេងមួយដៃខៀវ ទើបអ្នកភូមិនាំគ្នាចាប់យកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាដើម្បីសាកសួរ ៕
ផ្តល់សិទ្ធិដោយ៖VD7News.com