Sponsor
អូរ (នរក) បានលេបត្របាក់ កុមារាម្នាក់រហូតដល់ស្លាប់ សល់តែភាពសោកស្ដាយ

ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង‌១៤និង៣០នាទីថ្ងៃទី២៤ធ្នូ២០១៦នេះ នៅចំណុចអូរ នរកភូមិឃ្លាំងមឿង‌ត្បូង‌ ឃុំ‌ព្រែក‌អំពិល‌ ស្រុក‌ខ្សាច់‌កណ្ដាល‌ ខេត្ត‌កណ្ដាល‌។ ដោយមានកុមារាជាជន‌រងគ្រោះ‌ឈ្មោះ អាត‌ ប៊ុណ្ណា ភេទប្រុស‌អាយុ‌៨ឆ្នាំជន ជាតិ ខ្មែរ មុខ‌របរ សិស្ស‌ ទី‌លំ នៅ‌សព្វ‌ថ្ងៃ‌ ភូមិ‌ ឃុំ‌កើត‌ហេតុ‌(ស្លា‌ប់)ដោយសារលង់ទឹក។ ឪពុក‌ឈ្មោះ‌ ឆាយ‌ សំ‌អាត អាយុ៣៥ឆ្នាំ មុខ‌របរ‌ កម្មករ‌សំណង់‌ ទី‌លំនៅ‌ សព្វ‌ថ្ងៃ‌ភូមិ‌ ឃុំ‌កើត‌ហេតុ‌ ។ ម្ដាយ‌ឈ្មោះ‌ សុង‌ ចាន់‌នី‌ អាយុ‌ ៣៩ឆ្នាំ មុខ‌របរ‌ កម្ម‌ការី‌រោង‌ចក្រ‌ទី‌លំនៅ‌ភូមិ‌.ឃុំ‌កើត‌ហេតុ‌ ។

ប្រភពឲ្យដឹងថា នៅ‌វេលាម៉ោងកើតហេតុខាងលើឈ្មោះទន់ សារុន‌ ភេទ‌ប្រុស‌ អាយុ៣៥ឆ្នាំនៅភូមិឃុំ‌កើត‌ហេតុ‌ មុខរបរ‌ កសិករ‌ រួម‌ជាមួយ‌ឈ្មោះ ប៉េង ម៉េងឃាង អាយុ៥៧ឆ្នាំ និងឈ្មោះភួង‌ ហៀម បានបរគោ ទៅបាចទឹក នៅអូរនរកខាងកើតភូមិឃ្លាំងមឿងត្បូង‌ ឃុំ‌ព្រែក‌អំពិល‌ ពេលនោះ‌ជនរងគ្រោះ‌ បាន‌រត់‌តាម‌ពីក្រោយ‌ ពេល‌ទៅ‌ដល់‌ ជនរងគ្រោះ‌ បានស្រាតខោអាវ‌ ទុក‌នៅ‌ខាង‌លើមាត់ច្រាំង‌ហើយ‌ ចុះ‌ទៅ‌ មុជទឹក‌ អូរ ជិតកន្លែងឈ្មោះទន់ សារុន‌ ឈ្មោះ‌វ៉េង‌ ម៉េងឃាងនិងឈ្មោះ‌ ភួង‌ហៀម‌ បាចទឹក‌គោ ពេល‌ នោះ‌ ឈ្មោះ‌ភួង‌ ហៀន បានដេញជនរងគ្រោះឲ្យឡើងមក‌លើ‌វិញ‌ ខ្លាច‌លង់‌ទឹក‌ តែជនរង គ្រោះ មិន‌ឡើង‌ទេ ឯឈ្មោះទុន សារុនឈ្មោះ‌ ប៉េង ម៉េងឃាង នៅបាចទឹកគោ‌បន្ត‌ ដល់‌វេលា‌ ម៉ោង‌១២និង៣០នាទី‌ថ្ងៃ‌ ដដែល‌ ពេល‌បាចទឹក‌គោរួចឈ្មោះ‌ទុន សារុន ឈ្មោះ‌ប៉េង ម៉េងឃាង‌ ឈ្មោះ‌ភួង‌ ហៀម បរគោឡើងមកមាត់ច្រាំងឃើញខោអាវជនរងគ្រោះ‌នៅមាត់ច្រាំងតែ ជន រងគ្រោះមិន‌ឃើញ‌ ‌‌ពេល‌នោះ‌ឈ្មោះ‌ទុន សារុន‌ បាននិយាយថា ក្មេង‌នេះ‌ទៅ ណាបាត់‌ ហើយ‌ឃើញ‌តែ‌ខោអាវ‌ ឈ្មោះ‌វ៉េង ម៉េងឃាងស្រែកថាក្មេង តែបើវាទៅផ្ទះ‌ វាយកខោអាវរបស់វាទៅហើយ ហ្អែង‌ចុះរាវ ក្នុងទឹកមើលតិចវាលង់ទឹក បន្ទាប់‌មក‌ឈ្មោះ‌ វ៉េង ម៉េងឃាងនិងឈ្មោះ‌ភួង ហៀម បានឡើងមកស្រែកឲ្យ‌អ្នក‌ ជិត‌ខាង‌ទៅជួយមុជទឹករាវរក‌ជនរងគ្រោះ‌ ហើយ‌ពេល‌នោះ‌ មានមនុស្សជាច្រើននាក់បានទៅចុះជួយ‌រាវរកជនរងគ្រោះ រហូត‌ដល់‌វេលា‌ ម៉ោង‌១៥:០០នាទីទើបរកសាកសព‌ជនរង គ្រោះ‌ ឃើញ‌ តែស្លាប់បាត់‌ទៅហើយ ។

សមត្ថកិច្ចនគរបាលជំនាញ‌សហការ‌ជាមួយ‌ក្រុម ប្រឹក្សា‌ឃុំ‌ មេ‌ភូមិ‌និង‌ក្រុម‌គ្រួសារ‌ សព បានពិនិត្យដោយ‌ហ្មត់‌ចត់ពុំមានស្លាកស្នាមអ្វីឡើយ បាន ប្រគល់សាកសព ជូន ក្រុមគ្រួសារធ្វើ‌បុណ្យ‌តាមប្រពៃណី៕

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor