
រឿងដ៍ចម្លែកមួយបានកើតឡើងនៅខេត្តព្រៃវែង គឺកូនគោមួយក្បាល បានកើតមក មានជើងដៃខ្លី ចំណែកមុខដូចមនុស្ស ដែលបង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកភូមិជិតខាងមកមើលឈូរឆ ។ ប្រភពពីហ្វេសប៊ុកបានរៀបរាប់ថា ÷
" មានរឿងចំលែកមួយបានកើតឡើងនៅក្នុង ភូមិត្រពាំងធំ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កូនគោកើតមក ក៏ខ្លី ដៃជើងខ្លី ៗមុខដូចមនុស្ស ក្បាលវិញមានបង្ហើយដូចមនុស្សអញ្ចឹង កើតប្រាំបួនខែ ដប់ថ្ងៃ ដូចមនុស្ស កូនគោនេះប្រសូតនៅម៉ោង បួនទៀបភ្លឺថ្ងៃទី24-12-2016ឥឡូវនេះមនុស្សមកមើលកាន់តែច្រើនៗឡើងហើយ "
ប្រភព៖Noeur Norng


