Sponsor
សមត្ថកិច្ច​ចម្រុះ​រកឃើញ​ភ្លុក​ដំរី ​ឆ្អឹង​ខ្លា ​ស្រកា​ពង្រូល​ជិត​២​តោន​ក្នុង​ក្រុមហ៊ុន​អយស្ម័យយាន​រ៉ូយ៉ាល់​​

រាជធានី​ភ្នំពេញ​៖ ​​ សមត្ថកិច្ច​ចម្រុះ​រក​ឃើញ ​ភ្លុក​ដំរី​ ឆ្អឹង​ខ្លា​ ស្រកា​ពង្រូល​ និង​កន្ទុយ​ដំរី​ ដែល​ឈ្មួញ​លាក់​ទុក​នៅ​ក្នុង​ប្រហោង​ឈើ​ហ៊ុប​ ទម្ងន់​ជិត​ ២​តោន​ ​ក្នុង​ក្រុមហ៊ុន អយស្ម័យយាន​រ៉ូយ៉ាល់​ផែ​ស្ងួត​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​២០​ ខែ​ធ្នូ​ ឆ្នាំ​២០១៦​​ម្សិលមិញ​​ ប៉ុន្តែ​ការ​​ចុះ​ត្រួត​ពិនិត្យ​​នោះ​ទើប​តែ​បាន​បញ្ចប់​នៅ​ព្រឹក​ថ្ងៃ​ទី​២១​ ខែ​ធ្នូ​នេះ​ទេ​។​​​ 

ជា​លទ្ធផល​នៃ​ការ​ចុះ​ត្រួត​ពិនិត្យ​និង​បង្ក្រាប​របស់​សមត្ថកិច្ច​ចម្រុះ​នេះ​ បាន​បញ្ជាក់​ថា​ សមត្ថកិច្ច​រក​ឃើញ​ភ្លុក​ដំរី​ ​​៦៤០​ដុំ ​ស្មើ​នឹង​​​ ​១៣៦១​, ​៩ ​គ.ក​ ស្រកា​ពង្រួល ​​១៣៧, ៦ ​គ.ក​ ​ឆ្អឹង​ខ្លា ​ទម្ងន់ ​៨២, ៣ ​គ.ក​​ និង​ កន្ទុយ​ដំរីជិត​៥ គ.ក​  (៤, ៩ គីឡូក្រាម)​ សរុប​ទាំងអស់​ទម្ងន់​១៥៨៦, ​៧ ​គីឡូក្រាម។​ 

គួរ​រំឭក​ផង​ដែរ​ថា​ សមត្ថកិច្ច​​គយ ​បាន​សហករណ៍​​កម្លាំង​​រដ្ឋបាល​ព្រៃឈើ ​អង្គការ​ វ៉ាយ​ អេត​ តំណាង​ស្ថាន​ទូត​អាមេរិក​​កម្លាំង​កាំកុងត្រូល អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​អាជ្ញាធរ​មូលដ្ឋាន ធ្វើ​ការ​បង្ក្រាប​បាន ​ភ្លុក​ដំរី ​ឆ្អឹង​ខ្លា ​ស្រកា​ពង្រូល ​និង​កន្ទុយ​ដំរី ​ដែល​ឈ្មួញ​បង្កប់​នៅ​ក្នុង​ឈើ​ហ៊ុប​បម្រុង​នាំ​ទៅ​កាន់​ប្រទេស​ចិន ​ប្រមាណ ​៣ដុំ​​​ ​កាលពី​រសៀល​ថ្ងៃ​ទី​១៧​ ខែ​ធ្នូ​ឆ្នាំ​២០១៦​ នៅ​ក្នុង​ចំណុច​ ក្រុមហ៊ុន ​អយស្ម័យយាន​រ៉ូយ៉ាល់​ផែ​ស្ងួត​ភ្នំពេញ។

 ​ទីតាំង​ផែ​ស្ងួត​នេះ​ស្ថិត​​តាម​​បណ្តោយ​ផ្លូវ​បេតុង ​ភូមិ​ត្រពាំង​ក្រសាំង ​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ វត្ថុ​ទាំង​នេះ ​ត្រូវ​បាន​ជនល្មើស ​លួច​បង្កប់​នៅ​ក្នុង​ឈើ​ហ៊ុប ​ចំនួន​៣ដុំ​ ដោយ​​ឈើ​ហ៊ុប ​នីមួយៗ ​ដែល​បង្កប់​វត្ថុ​តាង​ទាំង​នេះ ​មាន​មុខកាត់ ​កន្លះ​ម៉ែត្រ​ បួនជ្រុង ​និង​មាន​ប្រវែង​ពី ​២ ​ម៉ែត្រ​ ទៅ​៣​ម៉ែត្រ​​​៕

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor