Sponsor
​ង៉ែត សូរង្សី​ ឈប់​ខ្វល់​ការ​ច្រៀង​ក្នុង​ផលិតកម្ម ​​ព្រោះមាន...

សិល្បៈ ៖ រយៈពេល​ប្រមាណ​ជា​មួយ​ឆ្នាំ​នេះ​ក្រោយ​ធ្លាក់​ពី​កម្មវិធី​ The Voice Cambodia ​រដូវ​កាល​ទី​ពីរ​ តារា​តារា​ចម្រៀង​កញ្ញា ​ង៉ែត សូរង្សី ​បាន​បង្ហាញ​ក្ដី​រំពឹង​ទុក​យ៉ាង​មុតមាំ​ថា ​នឹង​បាន​បង្ហាញ​បញ្ចេញ​ទឹក​ដម​សំឡេង​នៅ​ក្នុង​ផលិតកម្ម ​ហង្សមាស ​ប៉ុន្តែ​​ខណៈ​ដែល​ការ​រង់ចាំ​នៅ​តែ​មិន​ឃើញ​ព័ត៌មាន​ខាង​ ហង្សមាស ​ទាក់ទង​ហៅ​ឲ្យ​ទៅ​ច្រៀង​កញ្ញា​បាន​ប្រាប់​ Kqube.net​ ថា​ ពេល​នេះ​នាង​លែង​ខ្វល់​ពី​ការ​ច្រៀង​នៅ​ក្នុង​ផលិតកម្ម​ហើយ។​ ​

កញ្ញា ​ង៉ែត សូរង្សី ​បន្ត​ថា ​សម្រាប់​ព័ត៌មាន​ទាក់​ទង​ជា​មួយ​ ហង្សមាស ​គឺ​នៅ​តែ​គ្មាន​ដំណឹង​ដូច​សព្វ​ដង​ តែ​ពេល​នេះ​នាង​លែង​ខ្វល់​ហើយ​ ព្រោះ​កុងត្រា​របស់​នាង​ដែល​គេ​ចង់​ជើង​ចោល​មួយ​ឆ្នាំ ក៏​ជិត​ផុត​ហើយ​ដែរ​ ម្យ៉ាង​ទៀត​ពេល​នេះ​ហាក់​មិន​សូវ​ចង់​ប្រឡូក​អាជីព​ចម្រៀង​នៅ​តាម​ផលិតកម្ម​ទៀត​ទេ ​ព្រោះ​នាង​ក៏​មាន​មុខ​របរ​រក​ស៊ី​ផ្ទាល់​ខ្លួន​ហើយ​ ​ប៉ុន្តែ​នាង​សុំ​លាក់​ជំនួញ​នេះ​សិន​ ព្រោះ​មិន​ទាន់​ដល់​ពេល​ត្រូវ​បញ្ចេញ។​ ​

តារា​ចម្រៀង​សំឡេង​ស្រទន់​រូប​នេះ​បន្ត​ថា ​ពេល​នេះ​នាង​ត្រូវ​យក​ពេល​មក​ពង្រឹង​ការងារ​ផ្ទាល់​ខ្លួន​មួយ​រយៈ​សិន ​ហើយ​ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​នាង​ក៏​បាន​បដិសេធ​ការ​ហៅ​ឡើង​ច្រៀង​​កម្មវិធី​តន្ត្រី​ច្រើន​លើក​មក​ហើយ​ដែរ​ គឺ​នៅ​ទទួល​តែ​ការ​ច្រៀង​បញ្ចូល​ក្នុង​ខ្សែ​ភាព​យន្ត​ឲ្យ​តាម​ស្ថានីយ​ទូរទស្សន៍​តែប៉ុណ្ណោះ ​សូម្បី​តែ​ផលិតកម្ម​មួយ​ចំនួន​ហៅ​នាង​ទៅ​ធ្វើ​កុងត្រា​កាល​ពី​ពេល​ថ្មី​ៗ​នេះ​នាង​ក៏​បាន​បដិសេធ​ផង​ដែរ​៕

តារា​តារា​ចម្រៀង​កញ្ញា ​ង៉ែត សូរង្សី
តារា​តារា​ចម្រៀង​កញ្ញា ​ង៉ែត សូរង្សី
តារា​តារា​ចម្រៀង​កញ្ញា ​ង៉ែត សូរង្សី

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor