Sponsor
ហ្វេសប៊ុក​ភ្ជាប់​និស្ស័យ "ស្រលាញ់​គ្នា​តាម​Facebook​បាន​១​ឆ្នាំ​ឈ្លោះ​គ្នា​ហើយ​បែក​​៣​ដង" ចុង​ក្រោយ​នៅ​តែ​ជា​គូព្រេង​​​

មនុស្ស​មិន​តិច​ទេ​ដែល​កំពុងតែ​ទាក់ទង​គ្នា​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក ដោយ​គោល​បំណង​​នៃ​ការ​ទាក់ទង​របស់​អ្នក​ទាំង​អស់​នោះ​ខុសៗគ្នា ហើយ​ក៏​មាន​ស្វាមី​ភរិយា​មិន​តិច​នោះ​ទេ​ ដែល​បាន​​ភ្ជាប់​និស្ស័យ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​​តាម​រយៈ​សារ​ឆ្លើយឆ្លង​ក្នុង​ប្រព័ន្ធ​នេះ។​

តួយ៉ាង​ដូចជា​ប្ដី​ប្រពន្ធ​ដ៏​ស្រស់​ស្អាត​ទាំង​គូ​នេះ​ដែរ ដោយ​ពួកគេ​បាន​ប្រើ​រយៈ​ពេល​មួយ​ឆ្នាំ​ទាក់ទង​គ្នា​តាម​រយៈ​ហ្វេស​ប៊ុក រហូត​ដល់​ថ្ងៃ​រៀបការ។ ​ ​បង្ហោះ​សារ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​ ភូ​ ម៉ី បាន​សរសេរ​ថា​ "​ស្រលាញ់​គ្នា​តាម​ Facebook ស្គាល់​គ្នា​បាន​១​ឆ្នាំ ឈ្លោះ​គ្នា​បែក​គ្នា​បាន​៣​ដង រហូត​ដល់​ថ្ងៃ​ចូល​រោងការ​ នឹក​ស្មាន​មិន​ដល់​ថា​ពួក​យើង​មាន​ថ្ងៃ​នេះ​ទេ​ នេះ​ហើយ​ជា​គូ​កម្ម​របស់​ខ្ញុំ ស្រលាញ់​បង​ណាស់​ អូន​នឹង​ថែ​រក្សា​គ្រួសារ​មួយ​នេះ​ពោរ​ពេញ​ដោយ​ស្នាម​ញញឹម​រហូត"។​ ​

បន្ថែម​ជាមួយ​​ក្រុមការងារ​គេហទំព័រ​ ខេ​ឃ្យូប​ ភូ​ ម៉ី បាន​ឲ្យ​ដឹង​ថា ការ​ស្គាល់​គ្នា​រយៈពេល​មួយ​ឆ្នាំ​តាម​ហ្វេស​ប៊ុក ហើយ​ទម្រាំ​មក​ដល់​ថ្ងៃ​ចូល​រោង​ការ​ ក៏​វា​មិនមែន​ជា​រឿង​ងាយស្រួល​ប៉ុន្មាន​នោះ​ដែរ គឺ​បែក​គ្នា​រហូត​ដល់​៣​ដង​ឯណោះ​តែ​ដោយ​សារ​ ​ស្វាមី​របស់​ខ្លួន​ចេះតែ​Chat ​ចុះ​​Chat ​ឡើង ក៏​ត្រូវ​គ្នា​វិញ​ហើយ​ក៏​សម្រេច​ដឹក​ដៃ​គ្នា​ចូល​រោងការ​តែម្ដង។ ​

គួ​បញ្ជាក់​ថា ស្វាមី​ភរិយា​​តាម​រយៈ​ហ្វេស​ប៊ុក​មួយ​គូ​នេះ ប្តី​​មាន​ឈ្មោះ ​លាក់ សុវង មានមុខ​របរ​ជា​មេ​កាំបិត​ (ចុងភៅ​) ប្រពន្ធ​ឈ្មោះ​ ភូ ម៉ី មុខរបរ​ជា​រដ្ឋបាល​នៅ​រោងចក្រ​​​ ទាំង​ពីរ​នាក់​រស់​នៅ​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។ ទោះ​បី​ជា​នៅ​ស្រុក​ជា​មួយ​គ្នា​ក្តី​តែ​អ្នក​ទាំងពីរ មិន​ដែល​ស្គាល់​គ្នា​ពី​មុន​នោះ​ទេ​ ដោយសារ​តែ​ហ្វេសប៊ុក​នេះ​ហើយ ទើប​អ្នក​ទាំងពីរ​អាច​ដឹកដៃ​គ្នា​ចូល​រោងការ​បាន​៕

ហ្វេសប៊ុក​ភ្ជាប់​និស្ស័យ "ស្រលាញ់​គ្នា​តាម​Facebook​បាន​១​ឆ្នាំ​ឈ្លោះ​គ្នា​ហើយ​បែក​​៣​ដង" ចុង​ក្រោយ​នៅ​តែ​ជា​គូព្រេង​​​
ហ្វេសប៊ុក​ភ្ជាប់​និស្ស័យ "ស្រលាញ់​គ្នា​តាម​Facebook​បាន​១​ឆ្នាំ​ឈ្លោះ​គ្នា​ហើយ​បែក​​៣​ដង" ចុង​ក្រោយ​នៅ​តែ​ជា​គូព្រេង​​​
ហ្វេសប៊ុក​ភ្ជាប់​និស្ស័យ "ស្រលាញ់​គ្នា​តាម​Facebook​បាន​១​ឆ្នាំ​ឈ្លោះ​គ្នា​ហើយ​បែក​​៣​ដង" ចុង​ក្រោយ​នៅ​តែ​ជា​គូព្រេង​​​

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor