
ភ្នំពេញ៖ កាលពីវេលាម៉ោង០៦និង៣០នាទី ព្រឹកថ្ងៃទី១៣ ធ្នូ ២០១៦នេះ ដោយមានស្ត្រីម្នាក់ចេញពីខេត្តក្រចេះមក រួចប៉ងសម្លាប់ខ្លួន នៅស្ពានព្រះមុនីវង្សចាស់ ដោយលោតទឹក ខណៈខឹងប្ដីមានស្រីបោះបង់ខ្លួនចោល ហើយធ្វើបាបទៀតផង។
ប្រភពឲ្យដឹងថា ស្ត្រីម្នាក់ព្រោះតែខឹងនិងប្តី បានគិតខ្លីសម្រេចចិត្ត មកលោតទឹកសម្លាប់ខ្លួន នៅស្ពានព្រះមុនីវង្សចាស់ តែត្រូវបានលោកចៅសង្កាត់ច្បារអំពៅ២ ជួយទាន់ពេលវេលា ហើយបានខិតខំពន្យល់រហូត ដល់ស្ត្រីរងគ្រោះ លះបង់គំនិត សម្លាប់ខ្លួនតស៊ូរស់ជាថ្មីឡើងវិញ។
ក្រោយពីលោកចៅសង្កាត់ យ៉ិន វុធ បានជួយសង្គ្រោះរួចមក លោកបាននាំទៅទិញស្បែកជើង និងជូនទៅពិសា បាយ បន្ទាប់ក៏បានផ្តល់ថវិកាខ្លះដើម្បីឲ្យនារីរងគ្រោះត្រឡប់ទៅផ្ទះវិញ៕


ផ្ដល់សិទ្ធិដោយ៖VD7News.com