
ហ្វេសប៊ុក ថា សេងទី បានបង្ហាញអារម្មណ៍ភ័យខ្លាច អំពីករណីផ្ទុះទូរស័ព្ទ I phone 5 របស់ខ្លួន គណនីខាងលើបានរៀបរាប់នូវខ្លឹមសារទាំងស្រុងថា ÷
" ពូកកន្លងមកដែលធ្លាប់គេងជាមួយគ្រួសារ មូលហេតុនៃរឿងផ្ទុះទូរស័ព្ទIPhone5 ។ រឿងពិតនៃការផ្ទុះទូរស័ព្ទតែមិនបណ្តាលអោយមានគ្រោះថ្នាក់អ្វីឡើយ ។
មូលហេតុនៃយប់នោះ ប្រពន្ធនិងកូនប្រុសបានទៅលេងផ្ទះម្តាយក្មេងខ្ញុំនៅឃុំរាំងកេសី ខ្ញុំបានទៅចុះក្រុមការងារនៅតាមបណ្តាស្រុកប៉ុន្មានថ្ងៃ ពេលត្រឡប់មកពីក្រុមការងារតាមស្រុកវិញខ្ញុំក៏បានទៅយកកូនស្រីពីផ្ទះម៉ាៗនៅផ្សារថ្មី ដើម្បីមកគេងជាមួយគ្នានៅផ្ទះ ។ លុះដល់ម៉ោង22ជាង កូនស្រីខ្ញុំក៏យកទូរស័ព្ទIPhone5 ទៅមើលយូធូបដល់ម៉ោងជិត23 ព្រោះគេគេងមិនលក់ ចង់មើលតុក្តា ។
បន្ទាប់មកទូរស័ព្ទក៏អស់ថ្មខ្ញុំក៏យកឆ្នាំសាកមកសាកបន្តដើម្បីអោយកូនមើលបន្ត រហូតដល់ម៉ោងជិត24ទើបកូនស្រីគេង ហើយខ្ញុំក៏សាក់ទូរស័ព្ទចោលទៅ(ការសាកថ្មចោលនេះខ្ញុំតែងតែធ្វើរបៀបនេះជាង២ឆ្នាំហើយ) ហើយគេងជាមួយកូនស្រីទៅ ។
លុះដល់ព្រឹកឡើងក៏ងើបឡើងក៏ភ្ញាក់ខ្លួនព្រើត ក៏យកដៃទៅយកទូរស័ព្ទមកមើលក៏ឃើញទូរស័ព្ទចឹងទៅ😥😥😥😥 មានអារម្មណ៍ភ័យណាស់ ។ នេះមកពីការទ្វេសប្រហេសរបស់ខ្ញុំកន្លងមក ទាំងខ្លួនធ្លាប់ឃើញពត៌មាននៅលើបណ្តាញហ្វេសបុកហើយក៏ដោយ ។ នេះជាការចែករំលេករឿងពិតទៅដល់បងប្អូនទាំងអស់គ្នា ។ សំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់។"




