Sponsor

កណ្តាល ៖ ក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត យ៉ាងអណោចអធ័ម បន្ទាប់ពីទៅតោងរានទេវតាធ្លាក់សង្កត់ ពីលើបែកក្បាលធ្លាយខួរចេញមកក្រៅ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិ ព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា កុមាររង គ្រោះឈ្មោះ កុសល វិសាល ភេទប្រុស អាយុ៨ឆ្នាំ ជនជាតិខ្មែរ ជាសិស្សរៀនថ្នាក់ទី៣ នៃសាលាបឋមសិក្សាហ៊ុនសែន ព្រែក ឬស្សី មានឪពុកឈ្មោះ ដុក កុសល អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅតុការ ម្តាយឈ្មោះ ខាត់ ស្រីនាង អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ មានទីលំនៅភូមិព្រែកឬស្សីលិច សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ។

ប្រភពដដែលបានបន្តថា ជារៀងថ្ងៃក្មេងប្រុសរងគ្រោះតែង តែដើរកាត់កន្លែងលក់រានទេវតានេះ ។ រានទេវតានេះត្រូវបាន ម្ចាស់ដាក់តាំងលក់នៅខាងមុខផ្ទះ ក្បែរចិញ្ចើមផ្លូវជាតិលេខ២ រានទេវតានេះមិនបានបិតស៊ីម៉ង់ត៍ឲ្យជាប់ជាមួយទម្រជើងខាងក្រោមនេះទេ ។

នៅមុនពេលកើតហេតុក្មេងប្រុសរងគ្រោះ បានចូលទៅតោងរានទេវតានេះលេង ខណៈនោះទើប បណ្តាលឲ្យរានទេវតាធ្លាក់ចេញពីទម្រសង្កត់ត្រូវចំក្បាលកុមារ រងគ្រោះបែកធ្លាយខួរចេញមកក្រៅស្លាប់យ៉ាងអណោចអធ័មតែម្តង ៕ ដោយ ជឺ គឹមហុង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor