Sponsor
​ឧកញ៉ា​ម៉ុង ឫទ្ធី​ ចំណាយ​២០៥​ដុល្លារ​ និង​ជ្រូក​១​សែនព្រេន​ឲ្យ​ប្តី​ប្រពន្ធ​លួច​លាក់​​មួយ​គួ ​​​

​ប្តី​ប្រពន្ធ​ស្រលាញ់​គ្នា​លួចលាក់​រហូត​បាន​កូន​១​មួយ​គូ ត្រូវ​បាន​លោក ឧកញ៉ា ម៉ុង ឫទ្ធី ចេញ​មុខ​រៀបចំ​ផ្សំផ្គុំ​ ដោយ​ចំណាយ​ប្រាក់​២០៥​ដុ​ល្លារ​ និង​ជ្រូក​មួយ​ក្បាល និង​បាន​ឲ្យ​គេ​ទៅ​តាម​ហៅ​​ខាង​ប្រុស​យក​មក​សេន​ព្រេនវិញ​ បន្ទាប់ពី​ភាគី​ខាង​​បុរស​​រត់គេច​ខ្លួន​ព្រោះ​តែ​​ភ័យ​ពេក។

បង្ហោះ​សំណេរ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នៅ​មុន​នេះ​បន្តិច​ នា​ល្ងាច​ថ្ងៃ​ទី​២៣​ ខែ​ធ្នូ ឆ្នាំ២០១៦​នេះ​លោក​ ឧកញ៉ា ម៉ុង ឫទ្ធី បាន​សរ​សេរ​ថា ​​"មក​ចូលរួម​ក្នុង​ពិធី​សែន​ព្រេន​ផ្សំផ្គុំ​ ដែល​បាន​លួច​ស្រឡាញ់​គ្នា​រហូត ដល់​បាន​កូន​ស្រី​មួយ​ ខាង​ប្រុស​​ភ័យ​ខ្លាច​ពេក​រត់​គេច​ខ្លួន​ ខ្ញុំ​បាន​អោយ​ចាស់​ទុំ​ហៅ​រក​យក​មក​ផ្សំ​ផ្សំផ្គុំ​កុំ​អោយ​បែក​បាក់​គ្នា​ ប្តី​ឈ្មោះ ​ហេង​ មីន​ អាយុ​២២​ឆ្នាំ​ ប្រពន្ធ​ឈ្មោះ​ខ្វៀន​ សាគូ​អាយុ​១៧​ឆ្នាំ​ កូនស្រី​ទើប​នឹង​កើត​បាន​១៩​ថ្ងៃ" ​

ដោយ​ឡែក​ក្នុង​ការ​ចំណាយ​វិញ​លោក​បាន​​សរសេរ​បន្ត​​ថា​"​ ​ចំណាយ​ទៅ​លើ​កម្មវិធី​នេះ​អស់​ទឹក​ប្រាក់​សរុប​ចំនួន​ ៨២០.០០០៛ = ​205$ នឹង​ជ្រូក​មួយ​ក្បាល​ នេះ​​ដោយ​សារ​តែ​អ្នក​ចម្រៀង​ទាំង​ពីរ​នាក់​ នេះ​ជួយ​ច្រៀង​មិន​ទួល​យក​កម្រៃ​។ ​ក្នុង​នាម​រូប​ខ្ញុំ​នឹង​ភរិយា​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ ដល់​ភ្ញៀវ​កិត្តិយស​ទាំង​អស់​ដែល​បាន​មក​ចូលរួម​"៕

​ឧកញ៉ា​ម៉ុង ឫទ្ធី​ ចំណាយ​២០៥​ដុល្លារ​ និង​ជ្រូក​១​សែនព្រេន​ឲ្យ​ប្តី​ប្រពន្ធ​លួច​លាក់​​មួយ​គួ ​​​
​ឧកញ៉ា​ម៉ុង ឫទ្ធី​ ចំណាយ​២០៥​ដុល្លារ​ និង​ជ្រូក​១​សែនព្រេន​ឲ្យ​ប្តី​ប្រពន្ធ​លួច​លាក់​​មួយ​គួ ​​​
ផ្ដល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor