Sponsor

ខេត្តកំពង់ចាម៖ កាលពី​វេលា​ម៉ោង​៤ទាបភ្លឺ​ថ្ងៃទី២៣ធ្នូ២០១៦នេះ​នៅ​ភូមិ​ទី៨ ឃុំ​ ព្រែក​តានង់ ស្រុក​កោះ​សូទិន ខេត្ត​កំពង់ចាម។ ដោយ​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​ព្រោះ​តែ​ស្ត្រី​អភ័ព្វ​ម្នាក់​បាន​ចាក​ចេញពី​ ស្រុកកំណើត​មកតាម​ប្តី​ហេងស៊យ​(​មិនបាន​រៀបការ​)​ដែល​មក​​រស់នៅ​ស្រុកកំណើត​ខាង​ប្តី​ ហើយ​ត្រូវ​បុរស​ជា​ប្តី​បាន​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ វាយ​នាង​រហូតដល់​ស្លាប់​។

ទៀតហើយ​ !! ខឹង​ប្រពន្ធ​មិនឲ្យ​រួមភេទ​ ជ្រុលដៃ​វាយ​រហូត​ស្លាប់​បាត់​ !!

បើយោងតាមលោកប្រេង​ហ៊ីម អធិការ​នគរបាល​ស្រុក​កោះសូទិន​ បាន​ឲ្យ​ដឹង​ថា សព​ស្ត្រី​រងគ្រោះ​ឈ្មោះ អ៊ាង​សាន អាយុ​៤៨​ឆ្នាំ មាន​ស្រុកកំណើត​ នៅ​ខេត្ត​បន្ទាយមានជ័យ ​មាន​ ស្លាកស្នាម​ជាំ​ប៉ោង​លើ​ផ្ទៃមុខ​និង​ខ្លួនប្រាណ​ជាច្រើន​កន្លែង​ពិសេស​ត្រង់​ប្រដាប់​ភេទ​ មាន​ស្នាម​បុក​ ដោយ​វត្ថុ​រឹង​(​ដង​ពូថៅ​)​បណ្ដាល​ឲ្យ​ស្លាប់​នៅ​លើផ្ទះ​កើតហេតុ។

លោកបានបន្ត​ទៀតថា នៅ​វេលា​ម៉ោង​៦​ថ្ងៃ​ដដែល​ ទើប​សមត្ថកិច្ច​ទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ​ជា​ម្ចាស់ផ្ទះ ​ហើយ​សមត្ថកិច្ច​ បាន​នាំ​ខ្លួន​ជន​បង្ក​ជា​ប្តី​ឈ្មោះ ស៊ឹម កែវ​ អាយុ​៥០​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​-​ឃុំ​កើតហេតុ។

ប្រភព​​ពី​កន្លែង​កើតហេតុឲ្យ​ដឹង​ថា កន្លងមក​ជាច្រើន​ឆ្នាំឈ្មោះ​ ស៊ីម កែវ បាន​ចេញពី​ស្រុកកំណើត​ទៅ​រកស៊ី​នៅ​ឯ​ស្រុក​ក្រៅ​មិន​ដឹង​ទិសដៅ​ពិតប្រាកដ​ ក្រោយមក​ឈ្មោះ ស៊ីម​ កែវ បាន​យក​នារី​ម្នាក់​ឈ្មោះ អ៊ាង សាន (​ជនរងគ្រោះ​) ធ្វើជា​ប្រពន្ធ​ដោយ​មិនបាន​រៀបការ។

យូរៗ​គេ​ឃើញ​ឈ្មោះ ​ស៊ីម ​កែវ​ នាំ​ប្រពន្ធ​​មកលេង​ស្រុកកំណើត​របស់​ខ្លួន​ម្ដង ​ហើយក៏​ចេញទៅ​បាត់។ ថ្មីៗ​នេះ​ឈ្មោះ ​ស៊ីម​ កែវ ​បាន​នាំ​ប្រពន្ធ​(​ស្ត្រី​រងគ្រោះ​)​មក​សុំ​ផ្ទះ​បងប្អូន​ស្នាក់នៅ​(​ផ្ទះកើតហេតុ​)​ហើយ​ម្ចាស់ផ្ទះ​ក៏​យល់ព្រម ដោយ​ម្ចាស់ផ្ទះ​ជាជាង​ជួសជុល​កង់​ម៉ូតូ​ទៅ​ស្នាក់នៅ​តៀម​កន្លែង​ប៉ះ​កង់​នៅ​ចម្ងាយ​ប្រហែល​២០ម៉ែត្រ​ខាងមុខផ្ទះ​របស់​ខ្លួន។

ប្រភព​បន្ត​ថា ​នៅ​ថ្ងៃ​កើតហេតុ​គេ​ឃើញ​ប្តី​ប្រពន្ធ​ខាង​លើ​នេះ​ ស្រវឹង​ស្រា​រៀងៗ​ខ្លួន​ ហើយក៏​ចូល​ដេក​នៅផ្ទះ​កើតហេតុ។ នៅ​វេលា​ម៉ោង៤ទាបភ្លឺ​ថ្ងៃ​កើតហេតុ​គេ​ឮអ្នក​ទាំង២​ឈ្លោះប្រកែក​គ្នា​ម្តង​ទៀត ​តែ​គេ​មិន​ចាប់អារម្មណ៍​ ព្រោះ​អ្នក​ទាំង​២​តែងតែ​ឈ្លោះ​គ្នា​ជាប្រចាំ។ នៅ​វេលា​ម៉ោង៦​ភ្លឺ​ថ្ងៃ​ដដែល​(២៣​ធ្នូ​២០១៦)​គេ​ដឹង​ថា​ បុរស​ជា​ប្តី​បាន​វាយ​ប្រពន្ធ​រហូតដល់​ស្លាប់​ទើប​ម្ចាស់ផ្ទះ​រាយការណ៍​ប្រាប់​សមត្ថកិច្ច។

ករណី​ហិង្សា​ក្នុង​គ្រួសារ​រហូតដល់​ស្លាប់​នេះ​ បុរស​ជា​ប្តី ​បាន​សារភាព​ថា គឺ​មកពី​ខ្លួន​ស្រវឹង​ហើយ​ខឹង​ប្រពន្ធ​មិន​ឲ្យ​រួមរ័កគួបផ្សំ​ និង​ភ្លើង​ប្រច័ណ្ឌ​ផង ​ក៏​ជ្រុលដៃ​វាយ​ប្រពន្ធ​ស្លាប់​ទៅ៕

ផ្តល់សិទ្ធិដោយ៖Vd7news.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor