Sponsor

សិល្បៈ ៖ ​ជា​រឿង​គួរ​ឲ្យ​សង្វេគ​ណាស់​ ​ព្រោះ​តែ​ស្រឡាញ់​វិស័យ​សិល្បៈ ​និង​ចង់​ផលិត​ខ្សែភាពយន្ត​បម្រើ​អារម្មណ៍​ទស្សនិកជន​ តែ​ខ្លួន​មិន​មាន​ទុន​គ្រប់គ្រាន់​ធ្វើ​ឲ្យ​ផលិតករ​លោក ​ហ៊ុយ ​យ៉ាឡេង សម្រេចចិត្ត​ខ្ចី​លុយ​គេ​មក​ផលិត​ភាពយន្ត​រឿង​ "វិកលចរិត​" ​តែ​ទីបំផុត​ធ្វើ​ឲ្យ​លោក​អស់​សង្ឃឹម​ជា​ខ្លាំង​ នៅ​ពេល​ខ្សែភាពយន្ត​មួយ​នេះ​ចាក់​បញ្ចាំង​ត្រូវ​ខាត​ ត្រូវ​​លក់​ឡាន​ និង​ម៉ូតូ​ សង​បំណុល​គេ​ រហូត​ធ្លាក់​ខ្លួន​មក​ជិះកង់​ ដែល​ធ្វើ​ឲ្យ​អ្នក​សិល្បៈ​ជា​ច្រើន​បង្ហាញ​ការ​អាណិត​អាសូរ​ដល់​រូប​លោក​។ យ៉ាងណាមិញ​លោក ​សុវណ្ណ រិទ្ធី​ ហៅ ​តាវិទ័រ​ ក៏​បាន​ផ្ញើ​សារ​លើក​ទឹកចិត្ត​លោក​ ហ៊ុយ យ៉ាឡេង ​អាន​ហើយ​ស្ទើរ​ស្រក់​ទឹកភ្នែក​។

ខាង​ក្រោម​នេះ​គឺ​ជា​សារ​របស់​លោក​ សុវណ្ណ រិទ្ធី​ ដែល​ Kqube.net ​បាន​ចំលង​មក​ផ្សាយ​ទាំង​ស្រុង​ "ក្នុង​នាម​ខ្ញុំ​ជា​ផលិតករ​...បង​យ៉ាឡេង​ជា​ទី​រាប់អាន​! ខ្ញុំ​យល់​ពី​អារម្មណ៍​បង​តាម​រយៈ​ព័ត៌មាន​សង្គម​។ តែ​ខ្ញុំ​សុំ​បង​កុំ​អស់ ​សង្ឃឹម​ បង​ត្រូវ​ក្រោក​ឡើង​សម្លឹង​ទៅ​មុខ​ ព្រោះ​បង​មិន​សាប​សូន្យ​នោះ​ទេ​។សម្រាប់​ខ្ញុំ​បង​នៅ​តែ​ជា​ឈើ​ខ្លឹម​ដដែល​ បង​មិនទាន់​អស់​ទេ​ ព្រោះ​វិជ្ជាជីវៈ​ បង​វា​ជា​របស់​បង​ បង​អាច​កែច្នៃ​បន្ត​ទៀត​បាន​ ដើម្បី​តម្រូវ​ចិត្ត​អ្នក​ញ៉ាំ។​ បង​ចេះ​ផ្សំ​គ្រឿង​ហើយ​តើ​ ទៅ​ខ្វះ​អី​សាច់​ និង​បន្លែ​នោះ។​ បង​!​ គ្មាន​ដើម​ឈើ​ ធំ​ខ្ពស់​ណា​មួយ ​ដែល​មិន​ទទួល​រង​នូវ​កម្លាំង​ខ្យល់​បក់​បោក​នោះ​ទេ​។ ខ្ញុំ​ជូន​ពរ​បង​មាន​ សុខ​ភាព​ល្អ​"។

ជា​មួយ​គ្នា​នេះ​លោក​ សុវណ្ណ រិទ្ធី​ ក៏​បាន​បញ្ជាក់​បន្ថែម​ជា​មួយ ​Kqube.net ​នៅ​មុន​នេះ​បន្តិច​ថា "​គោល​បំណង​ដែល​ខ្ញុំ​ផ្ញើ​សារ​ទៅ​បង​ ហ៊ុយ ​យ៉ាងឡេង ​គឺ​ខ្ញុំ​ចង់​លើក​ទឹកចិត្ត​ឲ្យ​គាត់​កុំ​អស់​សង្ឃឹម ​និង​សុំ​កុំ​ឲ្យ​គាត់​មិន​សប្បាយ​ចិត្ត​ចំពោះ​អ្នក​ណា​ម្នាក់​ គឺ​ត្រូវ​បន្ត​កែច្នៃ​ចំណេះវិជ្ជា​ដែល​ខ្លួន​មាន​តម្រូវ​ទៅ​តាម​ទីផ្សារ​ដែល​អតិថិជន​កំពុង​ត្រូវ​ការ​។​ ការ​សិក្សា​ចំណុច​ទាំង​នេះ​បាន​ច្បាស់ ​នោះ​ហើយ​ជា​ផ្លូវ​នាំ​យើង​ទៅ​រក​ភាព​ជោគជ័យ​ គួបផ្សំ​ជា​មួយ​ការ​តស៊ូ​មិន​បោះបង់​ការងារ​នោះ​ចោល​ទាំង​កណ្ដាល​ផ្លូវ​"៕

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor