Sponsor

ខេត្ត​មណ្ឌល​គិរី​​៖ ​ក្មេង​ប្រុស​អាយុ​២​ឆ្នាំ​​​ ដែល​រង​ទារុណកម្ម​ពី​សំណាក់​ជន​ដៃ​ដល់​ខ្ទើយ​ជនជាតិ​វៀតណាម​នោះ​ នៅ​ព្រឹក​ថ្ងៃ​ទី​០៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៦​នេះ រូបគេ​បាន​ធូរស្បើយ​នឹង​អាច​លេខ​បាន​ខ្លះ​និង​អាច​ញ៉ាំ​បាយ​បាន​តិច​ៗ​វិញ​ហើយ។​ នេះ​បើ​តាម​លោក ខឿន​ សូរ​ ត្រូវ​ជា​ឪពុក​បង្កើត​ក្មេង​ប្រុស​រងគ្រោះ​ឈ្មោះ​ សូរ​ សៅ បាន​ប្រាប់​ ខេឃ្យូប​ នៅ​​​មុន​​បន្តិច​​នេះ​។

លោក​ ខឿន​ សូរ បញ្ជាក់​ប្រាប់​​ទៀត​ថា​​ ក្រុម​គ្រួសារ​របស់​លោក​ចំនួន​៤​នាក់​កំពុង​តែ​មក​រាជធានី​ភ្នំពេញ​ជា​មួយ​កុមារ​រងគ្រោះ ព្រមទាំង​តំណាង​​អង្គការ CPU​​ នៅ​​ថ្ងៃ​នេះ​ ដើម្បី​ពិនិត្យ​មើល​សុខភាព កុមារា សូរ សៅ​ ​នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ​​ ​ប៉ុន្តែ​មិន​ថា នឹង​មក​ដល់​ម៉ោង​ប៉ុន្មាន​នោះ​ទេ​។លោក​បន្ត​ថា កាល​ពី​ល្ងាច​ថ្ងៃ​ម្សិលមិញ​ និង​ព្រឹក​មិញ​​ លោក​បាន​ទទួល​អំណោយ​មួយ​ចំនួន​ពី​សប្បុរសជន​ ហើយ​ក្នុង​នោះ​ក៏​ទទួល​បាន​អំណោយ​ពី​សម្ដេច​កិត្តិ​​ព្រឹទ្ធ​បណ្ឌិត​ ប៉ុន រ៉ានី​ ហ៊ុនសែន​ ផង​ដែរ នូវ​គ្រឿង​ឧបភោគ​ ដូចជា​ អង្គរ​មួយ​បាវ  មី​ ទឹកត្រី​និង​សម្ភារ​ផ្សេង​ៗ​ទៀត​ អម​ដោយ​ទឹក​ប្រាក់ ២​ លាន​រៀល​។​​​​​​​​

គួរ​រំឭក​ផង​ដែរ​ថា ខ្ទើយ​ជា​ជន​ជាតិ​វៀតណាម​​ដែល​​បាន​ធ្វើ​ទារុណកម្ម​ដោយ​ប្រើ​វិធី​ឆក់​ ​ទៅ​លើ​កុមារ​អាយុ​២​ឆ្នាំ​ម្នាក់​ នៅ​ស្រុក​ពេជ្រាដា  ហើយ​រត់​គេច​ខ្លួន​នោះ ​មក​ដល់​យប់​ថ្ងៃ​ទី​០៧ ខែ​ធ្នូ​ ម្សិលមិញ​​នេះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​នៅ​ទីក្រុង​ហូជីមិញ​ ប្រទេស​វៀតណាម ហើយ​បញ្ជាក់​ប្រាប់​ថា មាន​ ឈ្មោះ​​ យុង ថាញ់ ​ ។​​

ហេតុការណ៍​ធ្វើ​ទារុណកម្ម​ទៅ​លើ​កុមារ​អាយុ​២​ឆ្នាំ​ឈ្មោះ សូរ សៅ ជា​កូន​ជនជាតិ​ខ្មែរ​ដែល​រស់​នៅ​ភូមិ​​ ពូ​ក្រូច ឃុំ​ស្រែ​អំពូម ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ដោយ​ឪពុក​ម្តាយ​​ជា​កម្មករ​ចាំ​ចំការ​កាកាវ ឲ្យ​ជនជាតិ​ហូឡង់​នោះ​​ ​កើត​ឡើង​តាំង​​ពី​ជាង​២​ខែ​មុន​មក​ម្ល៉េះ ​ប៉ុន្តែ​ទើប​តែ​បែក​ធ្លាយ​នៅ​ប៉ុន្មាន​ថ្ងៃ​នេះ ក្រោយ​ពី​មាន​ការ​បញ្ចេញ Video ​តាម​បណ្ដាញ​សង្គម ហ្វេសប៊ុក​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រតិកម្ម​នឹង​អំពើ​អមនុស្សធម៌​នេះ​យ៉ាង​ខ្លាំង​៕​​

​​

ផ្ដល់សិទ្ធិដោយ៖KQUBE​​

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor