Sponsor

ខេត្តពោធិ៍សាត់៖  កាលពីវេលាម៉ោង១៤និង៤៥នាទីថ្ងៃទី១១ធ្នូ២០១៦នេះ ស្ថិតនៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ដោយ​មាន​ហេតុការណ៍​អគ្គីភ័យ​មួយ​បាន​កើតឡើង​ បំផ្លាញ​ផ្ទះ​ខ្ទម​ គ្រួសារ​កំសត់​​ ដែល​មាន​ម្ចាស់ឈ្មោះ ជា ហួន អាយុ ៥៥

ឆ្នាំភេទស្រី ជនជាតិខ្មែរ មានកូនចំនួន២នាក់ និងចៅ ៣នាក់សរុប៥នាក់ក្នុងបន្ទុក ស្រី២នាក់,ទីលំនៅបច្ចុប្បន្ននៅភូមិ ឃុំកើតហេតុខាងលើ។

យោងតាមការ​រៀបរប​ពី​ស្ត្រី​ជា​ជនរងគ្រោះ​ឲ្យ​ដឹងថា​ គាត់​គ្មានអ្វីជា​ទី​ពឹងទៀតទេ​ ព្រោះ​ខ្ទម​ធ្លាប់​អាស័យ​ជា​ជម្រក​ដ៏​កក់ក្ដៅ​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ដោយ​ភ្លើង​អស់ទៅ​ហើយ​..
គាត់​បន្ត​ថា​ ខ្ទមរបស់គាត់ មានបណ្តោយប្រវែង៦x៤ម៉ែត្រ សសរប្រឡៅមូល ដំបូលប្រកស្លឹក ជញ្ជាំងស្លឹក រនាបក្រាលឫស្សី គាត់បញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យឆេះនេះ គឺភ្លើងចង្ក្រានដាំបាយរួចមិនបានពន្លត់គឺជាការធ្វេសប្រហែសរបស់គាត់ពិតជាសោកស្ដាយណាស់។

ស្ត្រី​ខាង​លើ​បន្ត​ទៀតថា​ ឆេះក្នុងរយ:ពេលតែ ១០នាទីប៉ុណ្ណោះអស់រលីង សូម្បីតែអ្នកជិតខាងនិងសមត្ថកិច្ចមកជួយ ក៏ជួយមិនទាន់ដែរ ដោយសារ​ សម្ភារៈ​គឺ​ ស្លឹកនិង​ឫស្សី​ ទើបឆេះលឿនបែបនេះ​។

សំភារ:ដែលឆេះអស់រួមមាន សៀវភៅស្នាក់នៅ ក២ សំបុត្របញ្ជាក់កំណើត ៦សន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ៣សន្លឹកនិងចាន,ឆ្នាំង មុង ភួយ អង្ក​រ បន្តិចបន្តួច​ទុកដាំបាយ​ស្អែក​ឡើង​នេះ​ លុយកាក់​គ្មាន​ទេ​៕ 

ផ្ដល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor