Sponsor

ភ្នំពេញ៖  បង​សម្លាញ់​ចិត្ត​អូន អូន​ជិត​បាន​ហៅ​បង​ថា ប្ដី​សម្លាញ់​ហើយ​ថ្ងៃនេះ​ជា​ថ្ងៃ​យើង​ទាំង​២​នាក់​ត្រូវ​ចូល​រោង​ជ័យ​តែ​មិនដឹង​ថា​បង​រវល់​ទៅ​ណា​បានជា​អូន​មិនឃើញ​បង​មក បង​បាន​ប្រាប់​អូន​ថា​បង​រងចាំ​ថ្ងៃ​នេះ​យូរហើ​បងចង់​ឲ្យដល់​ឆាប់ៗ​ឥឡូវ តើ​បង​នៅឯណា​? ពាក្យសន្យា​ជាច្រើន​របស់​បង​ចំពោះ​អូន អូន​ចាំ​មិន​ភ្លេច​ទេ​ថា​ពេល​រៀបកា​រហើយ​យើង​ធ្វើ​អ្វីខ្លះ​? យើង​បោក​ខោអាវ​ជាមួយគ្នា លាងចាន​ជាមួយគ្នា ដាំបាយ​ធ្វើ​ម្ហូប​ជាមួយគ្នា ទៅ​ណា​មក​ណា​ជាមួយគ្នា បង​មិន​ទុក​អូន​ចោល​ម្នាក់ឯង​ទេ បង​នឹង​ចង​សក់​ឲ្យ​អូន បង​នឹង​លាបលេ​ឲ្យ​អូន បង​នឹង​ជូន​អូន​ដើលេង អូន​ចង់បាន​អី​ប្រាប់​បង​មក​បង​រក​ឲ្យ​អូន យើង​នឹង​សន្សំ​លុយ​ធ្វើ​ផ្ទះ​នៅ​ជាមួយគ្នា បង​នឹង​សន្សំ​លុយ​ទិញ​ឡាន​ឲ្យ​អូន​ជិះ​មិន​ឲ្យ​អូន​ជិះ​ម៉ូតូ​ក្ដៅ​ទេ នៅ​ច្រើន​ទៀត​សុទ្ធតែ​ថា​ចាំ​រៀបកា​រហើយ៥​ខែ​ធ្នូ​​ឆ្នាំ២០១៦ ​គឺជា​ថ្ងៃ​ដែល​យើ​ត្រូវ​រៀប​អាពាហ៍ពិពាហ៍​របស់​យើង​តែ​ហេតុ​អ្វី​ព្រហ្ម​លិខិត​ធ្វើបាប​ខ្ញុំ​ម្លេះ​ជួប​ហើយ​ព្រាត់​ទាំង​អាល័យ តើ​អ្នកណា​ជា​អ្នក​កំណត់​? ប្រាប់​ខ្ញុំ​បានទេ អនុស្សាវរីយ៍​ហាក់បីដូច​នៅ​ថ្មីៗ ស្នាមញញឹម​ដ៏​ស្រស់រ​បស់បង​នៅជាប់​នឹង​កែវភ្នែក​អូន សម្លេង​សើច​ដ៏​ពិរោះរ​បស់បង​ស្ថិតនៅ​ជាប់​នឹង​ត្រចៀក​អូន គ្រប់​សកម្មភាព​របស់​បង​វា​នៅ​ដាម​ជា​ប់អូន​ជានិច្ច តើ​ពេល​ណា​អូន​អាច​បំភ្លេច​បង​បាន បង​សម្លាញ់ យើង​ជិត​ក្លាយ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​ហើយ ទោះបី​យើង​មិន​បាន​រៀបការ​នឹង​គ្នា​មែន​តែ​អូន​សុំ​ហៅ​បង​ថា​ប្ដី​សម្លាញ់​ចាប់ពីពេលនេះ​តទៅ​។ ប្ដី​ល្អ​របស់​អូន អូន​នៅតែ​ស្រលាញ់​បង ជាតិ​ក្រោយ​អូន​ផ្សង​ជូ​បប​ង​ជា​ប្ដី​ប្រពន្ធ​ឲ្យបាន កុំឲ្យ​គេ​មក​ពង្រាត់​បង​ចេញពី​បែបនេះ​ទៀត​អី អូន​រស់​ពិបាក​ជាង​ស្លាប់​ទៅ​ទៀត​។

អូន​ស្រលាញ់​បង​ខ្លាំ​ណាស់ បង​ម៉ាប់​របស់​អូន ហេង ចំរើន​តើ​អូន​អាច​រស់​បាន​ដល់​ពេល​ណា​បង​សម្លាញ់​? គេ​រាល់គ្នា​រៀបការ​បាន ចុះ​ហេតុអ្វី​ខ្ញុំ​មិន​អាច​រៀប​ការ​បាន​ដូច​គេ​? ខ្ញុំ​ស្អប់​ពិភពលោក​នេះ​ណាស់ អូន​ឈប់​ស្រលាញ់​បង​ទៀតហើយ ព្រោះ​បង​ដាច់​ចិត្ត​ទៅ​ចោល​អូន បង​ទៅ​ណា​ទៅៗ​អូន​មិន​ស្រលាញ់​បង​ទៀត​ទេ​បង​សម្លាញ់ បង​ទៅឲ្យ​សុខ​ចុះ ពេល​អូន​ដឹង​ថា​បង​សុខ​អូន​ក៏​សុខ​ដែរ មនុស្ស ចិត្ត​ដាច់ ៕

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor