
ខេត្តកំពង់ស្ពឺ៖ កាលពីវេលាម៉ោង១៧និង០៥នាទីថ្ងៃទី៩ធ្នូ២០១៦ម្សិលមិញនេះ ដោយមានយុវជនម្នាក់ត្រូវនគរបាលស្រុកសំរោងទងឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះថាបានធ្វើសកម្មភាព រំលោភសេពសន្ថវៈរហូតបានសម្រាចនៅចំណុចភូមិព្រៃនរាឃុំខ្ទុំក្រាំងស្រុកសំរោងទងខេត្តកំពង់ស្ពឺ។
យោងតាមលោក ម៉ិច សុភាន់ អធិការងទទួលបន្ទុកព្រហ្មទណ្ឌស្រុកសំរោងទងបានឲ្យដឹងថាយុវជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះដោយសាស្ត្រីរងគ្រោះដាក់ពាក្យបណ្តឹងក្រោយពីយុវជនបានធ្វើសកម្មភាពរំលោភសេពសន្ថវៈរហូតបានសម្រេចក្នុងព្រៃខណះស្ត្រីរងគ្រោះត្រឡប់មកពីច្រូតស្រូវវិញចំងាយ៨០០ម៉ែត្រពីភូមិ។
លោកបានបន្តថាក្រោយពីយុវជនសង្ស័យបានធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅលើស្ត្រីរងគ្រោះរូចហើយយុវជនសង្ស័បំរ៉ុងរត់ តែបានត្រូវបានកម្លាំងនគរបាលប៉ុស្តិរដ្ឋបាលឃាត់ខ្លួនបានភ្លាមៗក្រោយស្ត្រីរងគ្រោះបានដាក់ពាក្យបណ្តឹង។
យុវជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ សែ ទិត្យ ហៅដុក ឌឿ ភេទប្រុសអាយុ១៩ឆ្នាំ នៅភូមិព្រៃនរា ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ធ្វើសកម្មភាពរំលោភសេពសន្ថវ:រហូតបានសម្រេចទៅលើស្ត្រីឈ្មោះអ.ន.ច.ន.ភេទស្រីអាយុ២៩ឆ្នាំនៅក្នុងភូមិឃុំជាមួយគ្នា ។
ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់សម្រាតខោអាវចាប់រំលោភសេពសន្ថវះទៅលេជនរងគ្រោះពិតប្រាកដមែន ។ បច្ចុប្បន្នសមត្ថកិច្ចកំពង់កសាងសំនុំរឿងចាក់តាមនិតិវិធី៕


ផ្ដល់សិទ្ធិដោយ៖VD7News.com