Sponsor

សិល្ប៖​ បន្ទាប់ពី​ តារា​សម្តែង​និង​កំប្លែង​ លោក​​ ម៉ាដូណា​ ចេញ​វីដេអូ​ជា​បន្ត​បន្ទាប់​នៅ​រសៀល​នេះ ដោយ​មាន​ទាំង​យំ​ឆ្អែត​ចិត្ត​ផង​ ​និង​និយាយ​​ថា ​​កម្មវិធី​ អប្សរា Award 2016 ​របស់​ទូរទស្សន៍​អប្សរា​ដែល​ប្រកាស​លទ្ធផល​កាល​ពី​យប់​ថ្ងៃ​ទី​០៩​ ធ្នូ​ម្សិលមិញ ​មាន​មិន​ភាព​យុត្តិធម៌​ផង​នោះ  អ្នកនាង​ ចន ច័ន្ទលក្ខិណា តារាង​សម្តែង​ជើង​ចាស់​ក៏​បាន​ឆ្លើយ​តប​ទៅ​លោក​ ម៉ា​ដូ​ណា​​ ភ្លាមៗ​ផង​ដែរ​។

តើ​​អ្នក​នាង​ ចន ច័ន្ទលក្ខិណា​ ធ្វើ​ការ​ឆ្លើយ​តប​យ៉ាង​ដូចម្តេច​ ចំពោះ​​បញ្ហា​កើត​ទុក្ខ​មិនសុខចិត្ត​របស់​លោក​ម៉ាដូណា?

អ្នក​នាង​ ​ ​ចន ច័ន្ទលក្ខិណា ​​បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ថា

" ​យល់​ច្រឡំ​ហើយ Madona ពាន​ប្រជាប្រិយភាព​គឺ​បាន​មក​ដោយ​ការ ​vote តាម​ប្រព័ន្ធ​ទូរស័ព្ទ​ដែល​ទស្សនិកជន​គេ​ពេញ​ចិត្ត​តារា​ណា​ម្នាក់​​ មិនមែន​បាន​ដោយ​ការ​ធ្វើ​អោយ​បរិយាកាស​សប្បាយ​រីករាយ​ក្នុង​ពេល​ថត​កម្មវិធី​ដែល​មាន​តែ​គ្នា​ឯង​នោះ​ទេ​ ​បើ​អញ្ចឹង​មែន​ តើ​អ្នក​ផលិត​កម្មវិធី​គេ​រៀប​ចំ​អោយ​បេក្ខជន​មាន​ស្លាក​សញ្ញា​សំគាល់​ខ្លួន​ធ្វើ​អី​ ​?យល់​ច្រឡំ​ហើយ ​កុំ​គិត​អញ្ចឹង​ សុទ្ធតែ​គ្នា​ឯង​ទេ ​ចង់​ចាញ់​ចង់​ឈ្នះ​ធ្វើ​អី​ បើ​បង​មាន​ចរិក​បែប​នេះ​មែន​គឺ​បង​ច្បាស់​ជា​កើត​ទុក្ខ​មិន​សុខ​ចិត្ត​និង​កម្មវិធី​១​ចំនួន​ហើយ ​សុទ្ធតែ​អ្នក​សិល្បៈ​គ្នា​យើង​ទេ ​មិន​គួរ​មាន​រឿង​អញ្ចឹង​សោះ ​អោយ​តែ​បែបនេះ​មែន​ សិល្បៈ​បរទេស​កាន់​តែ​វាយ​លុក​ហើយ​ ទស្សនិកជន​យើង​កំពុង​តែ​មិន​ចូល​ចិត្ត​អ្នក​សិល្បៈ​ឯង​ផង​។​

បើ​ពួក​យើង​ចេះ​តែ​បែប​នេះ​ទៀត​ គឺ​ពួកគាត់​ច្បាស់​ជា​កាន់​តែ​វាយ​ប្រហារ​ខ្មែរ​គ្នា​ឯង​ទៀត​ហើយ ​តើ​យើង​ម្នាក់​ៗ​ចង់​បាត់បង់​សិល្បៈ​ខ្លួនឯង​ទេ ​បើពួក​យើង​មិន​ចេះ​សាមគ្គីគ្នា​តើ​អ្នក​ណា​មក​សាមគ្គី​ជាមួយ​យើង​ ​?”

ផ្ដល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor