Sponsor
ទូរស័ព្ទ​ជាង​១ពាន់ គយកំពុងតែ​រឹបអូស​ ខណៈ​រកម្ចាស់​មិនទាន់​ឃើញ​

ខេត្តកោះកុង៖  កងរាជអាវុធហត្ថខេត្ត សហការ ជាមួយសមត្ថកិច្ចគយចល័តប្រចាំស្រុកបូទុមសាគរ បានឃាត់រថយន្ដមួយគ្រឿង ​ការឃាត់ចាប់នេះធ្វេីឡេីងកាលពីថ្ងៃត្រង់ ថ្ងៃទី១៧ ខែ ធ្នូ ឆ្នាំ២០១៦ម្សិលមិញនេះ នៅក្បែរស្នាក់ការគយចល័ត ជាប់ផ្លូវជាតិ លេខ៤៨ស្ថិតនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។

ប្រភពឲ្យដឹងថា ការឃាត់ខ្លួននេះ សង្សយ័ដឹកទំនិញគេចពន្ធតាមរថយន្ត ម៉ាកHiGH LANDERពណ៌ទឹកប្រាក់ពាក់ស្លាកលេខ PP-2Z-3112ទិសដៅ កោះកុង- ភ្នំពេញបេីកបរដោយ ឈ្មោះ អឿ ឈិន ភេទ ប្រុស អាយុ ៤៨ ឆ្នាំ មុខរបរ រត់តាក់សុីទីលំនៅភូមិ នាងកុកឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង​ ដោយរកឃេីញូទូរស័ព្ទដៃចំនួន ១,២៨៤ គ្រឿងនិងនាឡិការ ដៃ ១គ្រឿង ដែលគ្មានពន្ធនាំចូលទាំងអស់។

បច្ចុប្បន្នរថយន្ដនិងវត្ថុតាងខាងលេីត្រូវបានសមត្ថកិចគយបញ្ជូនទៅស្នាក់ការគយស្រុកស្រែអំបិល ដើម្បីធើ្វការផាកពិន័យ៕

ទូរស័ព្ទ​ជាង​១ពាន់ គយកំពុងតែ​រឹបអូស​ ខណៈ​រកម្ចាស់​មិនទាន់​ឃើញ​
ទូរស័ព្ទ​ជាង​១ពាន់ គយកំពុងតែ​រឹបអូស​ ខណៈ​រកម្ចាស់​មិនទាន់​ឃើញ​
ទូរស័ព្ទ​ជាង​១ពាន់ គយកំពុងតែ​រឹបអូស​ ខណៈ​រកម្ចាស់​មិនទាន់​ឃើញ​
ទូរស័ព្ទ​ជាង​១ពាន់ គយកំពុងតែ​រឹបអូស​ ខណៈ​រកម្ចាស់​មិនទាន់​ឃើញ​

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor