Sponsor

នេះជាសារមួយដើម្បីជួយដាស់តឿនដល់នារីៗដែលបានលេង​ FB អោយប្រយ័ត្នក្នុងការ​ ផ្ញើររូបអាក្រាតឬក៏រូប​ sexy ជាដើមក្នុង​ FB ទៅអោយដៃគូប្ដីប្រពន្ធ ឬក៏សង្សារ​ សូមបងប្អូននារីៗយើងមេត្តាបញ្ឈប់ទៅ​ ព្រោះនៅពេលនេះមានពពួកមនុស្សរោគចិត្ត​ hacked ចូល​ account របស់អ្នកចម្លងរូបទាំងនោះហើយយកមកគំរាមយើង​ ប្រហែលវាធ្លាប់គំរាមអ្នកដែលល្ងង់មិនដឹងថាត្រូវតបតយ៉ាងម៉េចវិញ​ ទើបវានៅតែបន្ត​ តែច្រឡំធំហើយមកប៉ះចំមិត្តខ្ញុំ​ អ្នកឯងប្រុងទៅ​ ពេលនេះអោយតែអ្នកឯងហ៊ានបញ្ចេញរូបទាំងនោះដូចអ្វីដែលអ្នកខំព្យាយាមគំរាមមក​ គឺអ្នកឯងនឹងខ្លោចខ្លួនឯង​ ដែលព្យាយាមចង់ដុតគេ​ តែបែជាឆេះប៉ះចំទៅខ្លួនឯងវិញ​ 😡😡😡​ បើអ្នកឯងមិនជឿរ​ សាកទៅ​ សាកផូសទៅ!!!!

បើមិនខ្លោច​ ព្រោះខ្ញុំបាននាំមិត្តខ្ញុំទៅប្ដឹងប៉ូលីសដែលនៅប្រទេសដែលខ្ញុំរស់នៅហើយ​ ហើយប៉ូលីសខាងនេះក៏គេបានសហការណ៏ជាមួយប៉ូលីសនៅស្រុកខ្មែរដែរ​។​ បានលេខច្បាស់នឹងទីកន្លែងដែលអ្នកឯងប្រើ​ internet ទាក់ទងមកខ្ញុំប៉ុណ្ណេះហើយ​ អោយតែហ៊ានគឺអ្នកឯងនឹងស្គាល់ច្បាស់នៃច្បាប់ប្រទេសដែលខ្ញុំរស់នៅ។​ អ្នកចេះគំរាមខ្ញុំ​ តែខ្ញុំមិនមែនគំរាមអ្នកទេ​ គឺហ៊ានថា​ ហ៊ានធ្វើតែម្ដង។​ ផូសមកបើចង់ដឹងថាខ្ញុំនិយាយលេងឬមែន។​ ខ្ញុំអត់ខ្លាចព្រោះខ្ញុំទេ​ដែលត្រូវមានគេអាណិតអាសូរ​ រូបប៉ុណ្ណឹងមានអីអស្ចារ្យ​ បើខ្ញុំប្រើត្រូវពេលវេលាសោះហ្នឹង​ តែអ្នកឯងចាំត្រៀមចូលគុកទៅ​។

​ ចង់ដឹងផូសមក​ ហ៊ានអត់?​ យើងអត់ខ្លាចទេ​ បើខ្លាចមិនមែនទុកពេលអោយអ្នកឯងគំរាមរហូតដល់ពេលនេះទេ។​ ខ្ញុំអ្នកផូសនេះមានចិត្តអាណិតមិនចង់អោយអ្នកឯងចូលគុកទើបផូស​ បើមិត្តខ្ញុំតាមតែគ្នាខឹងក្ដៅនឹងអាមនុស្សរោគចិត្តដូចអ្នកឯងគ្នាហាមព្រោះចង់ឃើញមនុស្សធ្វើខុសទទួលកំហុស។​ សំណាងល្អណាអាមនុស្សរោគចិត្ត​ យើងដឹងថាពួកឯងត្រូវការលុយ។​ អូហ៍​😲​ មួយទៀត...ខ្ញុំអ្នកផូសនៅក្នុង​ account នេះអត់ខ្លាចឯង​ hack ចូលទេ​ ព្រោះខ្ញុំមិនល្ងង់មានរូបអញ្ចឹងៗអោយឯងមកគំរាមទេ​ ម្លោះហើយកុំចំណាយពេលនាំខាត​ 😡​

មួយវិញទៀតប្ដីខ្ញុំនៅជិតរាល់ថ្ងៃ​ គ្មាននៃអ្វីដែលខ្ញុំត្រូវចំណាយពេលថតរូបដែលឯងគិតថាមានប្រយោជន៏យកមកគំរាមខ្ញុំទេ។​ តែបើប៉ះប៉ាល់ដល់មិត្តខ្ញុំ​ ចាំអ៊ុតលិទ្ធផលទាំងអស់គ្នា​ 😀😄😁 សូមបងប្អូនជួយ​ share អោយមិត្តនារីៗដែលគ្នាឆាប់ជឿរជាក់អោយគ្នាបានយល់បានដឹងផង។ សូមបញ្ចាក់: នេះជារឿងពិតរបស់មិត្តខ្ញុំ ប្រភព : Sarina Lucky Luy

សារប្រិយមិត្តបង្ហោះ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor