ក្មេងប្រុសម្នាក់ ដែលបានបង្ហាញទឹកមុខដ៍ក្រៀមក្រំ ដែលបញ្ជាក់ថារូបគេខ្វះភាពកក់ក្តៅពីគ្រួសារ ជាការពិតណាស់ ក្មេងប្រុសក្នុងរូបនេះ ត្រូវបានប្រើប្រាស់ជីវិតយ៉ាងតែលតោល ក្រោយពីឪពុកម្តាយរបស់គេបានស្លាប់ទៅ ។ ដោយយោងតាមប្រភពគណនីហ្វេសប៊ុក RaFat បានរៀបរាប់ដូចខាងក្រោម
"មើលតែទឹកមុខរបស់កូននឹងទៅដឹងហើយ 😢😢😢 ការshareរបស់អ្នកទាំងអស់គ្នា អាចនឹងជួយអោយអនាគតរបស់ក្មេងម្នាក់នេះរស់នៅប្រសើរ ព្រេាះពេលខ្ញុំសួរកូននឹងគាត់ប្រាប់ថាឪពុកម្តាយស្លាប់អស់ហើយដោយសារជំងឺអេដស៍ដោយឆ្លើយទាំងរដាក់រដុបលាយទឹកភ្នែក ហើយរូបគេដើរតែលតោលតែឯងដេកតាមចិញ្ចើមថ្នល់គ្មានសាច់ញាតិទៀត។
😢😢😢 ណ្ហើយ... ប្អូនគេប្អូនយើង 😔😢 ខ្ញុុំគ្មានអ្វីច្រើនជូនក្មេងនេះទេ គឺមានតែថវិកាបន្តិចបន្តួចនិងបាយទឹកមួយពេលប៉ុណ្ណេាះ។ សង្ឃឹមថាពេលដែលខ្ញុំpostហើយនឹងមានអង្គការកុមារកំព្រារឺក៏សប្បុរសធម៌នឹងយកក្មេងនេះទៅចិញ្ចឹម។ ទីតាំងនៅសង្កាត់ច្រាំងចំរេះទី2 ខណ្ឌឫស្សីកែវ ជិតផ្សារច្រាំងចំរេះ 😢 All i wanna say is "anit" 😣

