Sponsor

នៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីពេលថ្មីនេះ មានករណីមួយដែលធ្វើឲ្យបងប្អូនមហាជនមានការរិះគន់យ៉ាងខ្លាំង ទៅលើប៉ូលិសចរាចរម្នាក់ ដែលបានចាប់ឃាត់ជនបរទេសម្នាក់ ដោយត្រួតពិនិត្យមើលកាតគ្រី និង ប័ណ្ណបើកបរ បន្ទាប់មកប៉ូលិសរូបនោះទារប្រាក់ជនបរទេសឆៅៗតែម្តងចំនួន ៥ដុល្លារ ជាថ្នូរនឹងជនបរទេសរូបនោះ អាចបើកបរនៅក្នុងក្រុងកំពង់សោមបានដោយសេរី។

ក្រោយពីរឿងនេះផ្ទុះឡើងបានប៉ុន្មានម៉ោង ភ្លាមនោះដែរ លោកជួន ណារិន្ទ ស្នងការ នគរបាលខេត្តព្រះសីហនុ ក៍បានធ្វើការបកស្រាយទាក់ទងនឹងចំណុចនេះផងដែរ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង ៖

សូមបញ្ជាក់បងប្អូនទាំងអស់ ឲ្យបានជ្រាបថា ករណីនេះកើតឡើងតាំងពីឆ្នាំ 2012 ត្រូវបានលោកស្នងការរងនគរបាលខេត្ត និងជាប្រធានការិយាល័យកណ្ដាលសណ្តាប់ធ្នាប់សាធារណៈ និងលោក លោកស្រី នាយ នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានកោះហៅ លោកព្រិន្ទបាលឯក ឡេង លី មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកខេត្ត មកធ្វើការ អប់រំ ណែនាំ និងដាក់វិន័យ តាមវិន័យកងកម្លាំងនគរបាលជាតិ។ សូមអធ្យាស្រ័យដល់បងប្អូនទាំងអស់ ដែលកម្លាំងមួយចំនួនតូចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍បងប្អូន។

សារដែលបានចែករំលែកលើបណ្តាញសង្គមហ្វេសប៊ុក

ទស្សនាវីដេអូ៖

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor