ពូម្នាក់ប្រាប់ថាគាត់ធ្វើpolice ថ្ងៃដំបូងដែលជួបគាត់ (នៅហាងខ្ញុំ) គាត់ជិះទ្បានcorolaពណ៍មាស ជាមួយមិត្តគាត់មកទិញថ្នាំដុសធ្មេញ មួយ 6.5$ (កាលនុងមេឃភ្លៀងខ្លាំង បិសលេចចូលឡានគាត់😭😅😅😂😂 កំសត់ណាស់-.-)
បន្ទាប់មកគាត់ក៍ទិញអាវយឺត2ទៀត 6$ ..ហើយគាត់សុំខ្ញុំរាប់អាន ហើយគាត់ថាគាត់គ្មានអីទេរាប់អានគាត់ផងបានអត់ .. ប្រាក់ខែpoliceចាយមិនគ្រាន់ផង (ដូចអត់បានសួរផង😂👋🏻) ហើយគាត់ថាគាត់ជិះរកហាងខ្ញុំ5-6 ខែហើយតែមិនឃើញ (យឺ ទឹមមកពីខេត្តមែនពូ 😅?).. ខ្ញុំក៏មិនថាអីដែលគ្រាន់តែរាប់អាន { តាមមើលទៅគាត់ក៏ដូចអត់មានលុយអីទេ តែនិយាយគួរអោយចូលចិត្ត} 😂😂 តាំងពីរាប់អានហើយនិយាយពីថាទូរសព្ទមកញែកូនស្រីគេរាល់ថ្ងៃ ( ទូរសព្ទ Nokea កញ្ចាាស់ពណ៍ ស ) 😂🙏🏼 គាត់និយាយច្រើនណាស់ ( បើអ្នកផ្សេងប្រហែលខ្ញុំblockលេខចោលបាត់ហើយព្រោះនិយាយច្រើនជ្រុលពេក😂ព្រោះមនុស្សកំពុងតែមិនចូលចិត្តនិយាយទូរសព្ទច្រើន ហើយតាប៉ែតាប៉ែផង😒🔫 តែមិនដឹងម៉េចស្តាប់គាត់ប្រូអត់ធុញសោះ 😂🔫)
គាត់ និយាយច្រើនតែម្នាក់ឯងរហូតពេលខ្លះខ្ញុំអត់មានអីនិយាយទេបានត្រឹម ចា៎ ចា៎ ចា៎ 😅 .. ហើយសុតតែយកនំអន្សមម៉ែគាត់ធ្វើ មកអោយញាំទៀត😂🐷 ( ឆ្ងាញ់ខ្លាំង ><) ហើយប៉ុន្មានអាទិត្យក្រោយគាត់អោយបងស្រីគាត់មកទិញថ្នាំដុសធ្មេញទៀត 6.5$ ហើយប៉ុន្មានថ្ងៃក្រោយគាត់ក៍អោយម៉ាក់និងប្អូនស្រីគាត់មកទិញថ្នាំដុសធ្មេញម្តង 6.5$ តែបុគ្គលិកខ្ញុំបានបញ្ចុះបញ្ចូលគាត់ទិញបាន Teeth Whitening powder 25$😅😅😂 មកដល់ថ្ងៃគាត់សុំខ្ញុំរៀបការក៏ខ្ញុំមិនដឹងគាត់ធ្វើការអី ឋានះអីដែរ ដឹងត្រឹមគាត់ធ្វើpolice 😒😒😂

