
អតីតកាលមិនថាអ្នកណា ឬអ្នកណាទេគឺមានគ្រប់ៗគ្នា អតីតកាលខ្លះមាននូវអនុស្សាវរីយ៍ជាច្រើនដែលមិនអាចបំភ្លេចបាន ហើយមានអ្នកខ្លះចង់រំលឹកឡើងវិញទៀតផង ជាក់ស្ដែងដូចកាលពីពេលថ្មីៗនេះ មានការផូសរូបលើបណ្តាញសង្គមហ្វេសប៊ុក ស្វែងរកមិត្តរួមថ្នាក់ចាស់ៗ ដែលធ្លាប់បានសិក្សាជាមួយគ្នា ។
គណនី ហ្វេសប៊ុកឈ្មោះ Kolap Tep បានរៀបរាប់ ប្រកាសស្វែងរកមិត្តរួមថ្នាក់ដើម្បីធ្វើពិធីជួបជុំគ្នាម្តងទៀត ខាងក្រោមនេះជាខ្លឹមសារ ទាំងស្រុង ÷

"មិត្តរួមថ្នាក់ទី ១១ D នៅវិទ្យាល័យសន្ធរម៉ុក ឆ្នាំសិក្សា ១៩៩០-១៩៩១។ បើបានឃើញហើយសូមទាក់ទងខ្ញុំ មិត្តយើងជាច្រើននាក់ចង់ធ្វើកម្មវិធីជួបជុំគ្នាឡើងវិញ។ អរគុណមិត្ត Facebook ដែលបានជួយ Share🙏🙏🙏🙏



