Sponsor

ក្មេងស្រីម្នាក់ បានប្រកាសស្វែងរកឪពុកម្តាយ ដែលនាងពុំធ្លាប់ស្គាល់សូម្បីសាច់ញាតិណាម្នាក់ឡើយ ។ សូមអានខ្លឹមសារទាំងស្រុង ដែលនាងបានប្រកាសស្វែងរក ÷

នាងខ្ញុំមានឈ្មោះថា សុខ មាន នាងខ្ញុំត្រូវបានគេយកមកចិញ្ចឹម ហើយសព្វថ្ងៃនេះនាងខ្ញុំរស់នៅអឺរ៉ុប។ នាងខ្ញុំកំពុងស្វែងរកគ្រួសារបង្កើតរបស់នាងខ្ញុំដែលរស់នៅប្រទេសកម្ពុជា។ នាងខ្ញុំមានជីវិតល្អប្រសើរ និងបានចូលរៀនផងដែរ ហើយឪពុកម្តាយចិញ្ចឹមរបស់នាងខ្ញុំគឺជាមនុស្សល្អនិងមើលថែនាងខ្ញុំបានយ៉ាងល្អ។ តើអ្នកទាំងអស់គ្នា អាចជួយនាងខ្ញុំស្វែងឪពុកម្តាយបង្កើតរបស់នាងខ្ញុំនៅក្នុងប្រទេសកម្ពុជាបានដែរឬទេ?

នាងខ្ញុំពុំបានដឹងច្បាស់លាស់ណាមួយទាក់ទងនិងពត៌មានផ្ទាល់របស់នាងខ្ញុំនោះទេ។ តាមសំបុត្រកំណើតរបស់នាងខ្ញុំបានបញ្ជាក់ថា នាងខ្ញុំបានកើតនៅថ្ងៃទី ៦ ខែតុលា ឆ្នាំ២០០១ (ប៉ុន្តែនាងខ្ញុំមិនប្រាកដថាវាត្រឹមត្រូវនោះទេ)។ នាងខ្ញុំត្រូវប្រគល់ឲ្យទៅរស់នៅក្នុងមណ្ឌលកុមារកំព្រា តាំងពីនាងខ្ញុំមានអាយុត្រឹមតែ២ថ្ងៃប៉ុណ្ណោះ។ អ្នកដែលបានថែរក្សានាងខ្ញុំបានប្រាប់ថា នៅពេលដែលនាងខ្ញុំនៅមណ្ឌលកុមារកំព្រា នាងខ្ញុំមានអាការៈទន់ខ្សោយខ្លាំង។

នាងខ្ញុំពិតជាចង់ស្វែងរកគ្រួសារបង្កើតរបស់នាងខ្ញុំឲ្យឃើញខ្លាំងណាស់ ពីព្រោះនាងខ្ញុំចង់ឲ្យពួកគាត់បាងដឹងថា នាងខ្ញុំមានជីវភាពរស់នៅល្អប្រសើរ ហើយនាងខ្ញុំក៏ចង់ដឹងពីសុខទុក្ខរបស់ពួកគាត់ផងដែរ ថាតើពួកគាត់សុខសប្បាយដែរឬទេ? ពួកគាត់កំពុងតែធ្វើអ្វី?

នាងខ្ញុំបានមកលេងប្រទេសកម្ពុជាកាលពីខែតុលា ឆ្នាំ២០១៦ ហើយនាងខ្ញុំមានការស្រលាញ់ពេញចិត្តប្រទេសកម្ពុជាដែលជាទីកន្លែងកំណើតរបស់នាងខ្ញុំជាខ្លាំង។ នៅពេលដែលនាងខ្ញុំកំពុងស្នាក់នៅប្រទេសកម្ពុជា (ខែតុលា ឆ្នាំ២០១៦) មានគេប្រាប់នាងខ្ញុំថា នាងខ្ញុំគឺជាក្មេងតូចដែលត្រូវបានស្វែងរកនៅក្បែរស្ពានព្រះមុន្នីវង្សនៅផ្លូវជាតិលេខ២ ក្នុងរាជធានីភំ្នពេញ ប៉ុន្តែនាងខ្ញុំមិនប្រាកដ១០០%ទេថាពត៌មាននោះជាការពិតឬយ៉ាង។ ប្រសិនបើអ្នកទាំងអស់គ្នា មាននរណាម្នាក់បានបាត់កូន ដែលមានអាយុ ឬថ្ងៃខែឆ្នាំកំណើតប្រហាក់ប្រហែលនាងខ្ញុំ ឬក៏មានមុខមាត់ស្រដៀងនាងខ្ញុំ សូមទំនាក់ទំនងមកនាងខ្ញុំ តាមរយៈគេហទំព័រហ្វេកបុកនេះ។ លោកអ្នកក៏អាចធ្វើការទាក់ទងជាមួយខាងនាងខ្ញុំជាភាសាខ្មែរបាន ពីព្រោះខាងនាងខ្ញុំមានមនុស្សដែលអាចប្រាស្រ័យទាក់ទងជាភាសាខ្មែរបាន។ ខាងនាងខ្ញុំនឹងប្រើប្រាស់ការធ្វើតេស្ត DNA ដើម្បីឲ្យប្រាកដថាជាសាច់ឈាមបង្កើតជាមួយគ្នា។

My name is Sok Mean. I was internationally adopted, and I live in Europe now. I am searching for my birth family. I have a good life, I go to school and I have a nice adoptive family who I love. Can you help me find my Cambodian family? I don’t have any information about where I am from. My official birthdate is October 6 2001 (but I don’t know if that is my true birthdate). I was brought to an orphanage when I was two days old. The people who cared for me told me that I was very weak when I came to the orphanage. I really would like to find my Cambodian family, because I want to let them know that I am healthy and doing well, and because I want to know who they are and how they are doing. I have visited Cambodia in October 2016, and I loved being in the country where I was born. When I visited I was told that I was found as a tiny baby near the Monivong bridge at Road nr. 2 in Phnom Penh, but I don’t know if that is really true. We have tried to search in this area on our visit. If you know of somebody who is missing a child born around my date of birth, or you know a person who looks like me, please contact me through this page. I know people in Cambodia who can talk to you in Khmer, they help me in my search. We will use a DNA test to confirm a relationship." "

Image may contain: 1 person, smiling, standing and textImage may contain: 1 person, baby and closeupImage may contain: 1 person, smiling, standingImage may contain: 1 person, smiling, closeup

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor