Sponsor
ពិតជា​ហួសចិត្ត​ណាស់​ !! ចាប់​បាន​អី​ ចង់ឲ្យ​ដាក់គុក​មួយ​ជីវិត​ ហ្មង​...

ភ្នំពេញ៖ ​កាលពី​វេលា​ម៉ោង​៥និង​២០​នាទី​ទៀប​ភ្លឺថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៦នេះ បងប្អូន​ប្រុស​ស្រី​២​នាក់​ខណៈ​ជិះ​ម៉ូតូ​មក​ពី​ស្រុក​ទៅ​ធ្វើការ​ស្រាប់តែ​ចាប់​ហ្វ្រាំង​បោក​ដួលដោយខ្លួនឯង ពេល​នោះ​​មាន​មនុស្ស​ប្រុស​៣​នាក់​រត់​មក​ជួយ តែ​តាម​ពិត​​ម្នាក់​ក្នុង​ចំណោម​នោះ​បាន​ឆ្លៀតឱកាស​លើក​ម៉ូតូ​ជិះ​យក​ទៅ​បាត់​ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​កែង​ផ្លូវ​លេខ​២១៤ នៅ​ចំណុច​មុខ​សាលា​បឋម​សិក្សា​ចតុមុខ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

ប្រភពពីកន្លែងកើតហេតុឲ្យដឹងថា ជន​រង​គ្រោះ​ឈ្មោះ ស៊ុត ចំណាន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ធ្វើការ​នៅ​សណ្ឋាគារ រ៉ូ​យ៉ា​ល់ និង​ប្អូនស្រី​ឈ្មោះ សយ អំ​ម៉ា​រ៉ា អាយុ​២៦​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​នៅ​ម្តុំ​ទឹកថ្លា ទាំង​២​នាក់​ស្នាក់​នៅ​ភូមិ​ស្នៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀង​ស្វាយ ខេត្តកណ្តាល ។

ប្រភពបន្តថា មុន​ពេល​កើតហេតុ​គាត់​ជាមួយ​ប្អូនស្រី​របស់​គាត់​ជា​នាំ​គ្នា​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០១៦ ពាក់​ស្លាក​លេខ កណ្តាល 1R-7784 ចេញពីផ្ទះ​នៅ​ឯ​ស្រុក​កៀនស្វាយ គោលបំណង​ទៅ​ធ្វើការ ខណៈ​ពេល​ជិះ​មក​ដល់​ចំណុច​ផ្លូវ​ព្រះ​នរោត្តម​កែង​ផ្លូវ​លេខ​២១៤​គាត់​បើក​រឿង​លឿន​បន្តិច ស្រប​ពេល​នោះ​ស្រាប់តែ​មាន​សត្វ​ឆ្កែ​មួយ​ក្បាល​បាន​រត់​កាត់​ផ្លូវ ធ្វើ​ឲ្យ​គាត់​អក​ហ្ស៊ើ​ចាប់​ហ្វ្រាំង​បោក​ដួល​ទាំង​២​នាក់​បងប្អូន​តែ​ម្តង ភ្លាម​ៗ​នោះ​មាន​បុរស​៣​នាក់​បាន​រត់​មក​ជួយ​គាត់ ហើយ​ក្នុង​ចំណោម​នោះ​មាន​ម្នាក់​បាន​ឆ្លៀតឱកាស​លើក​ម៉ូតូ​ជិះ​ទៅ​បាត់ ចំណែក​ជន​រង​គ្រោះ​ទាំង​២​នាក់​វិញ​បាន​រង​របួសស្រាល ៕

ពិតជា​ហួសចិត្ត​ណាស់​ !! ចាប់​បាន​អី​ ចង់ឲ្យ​ដាក់គុក​មួយ​ជីវិត​ ហ្មង​...
ពិតជា​ហួសចិត្ត​ណាស់​ !! ចាប់​បាន​អី​ ចង់ឲ្យ​ដាក់គុក​មួយ​ជីវិត​ ហ្មង​...

ផ្ដល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor