Sponsor
បងប្អូនខ្មែរមិនអាចមើលរំលងរឿងនេះឡើយ សូមស៊ែរជាដំណឹង និងស្វែងរកសប្បុរសជនជួយសង្រ្គោះ ព្រឹទ្ធាចារ្យ លោកគ្រូល្ខោនខោលផង ខណៈនេះកំពុងតែមានជំងឺធ្ងន់ធ្ងរ

លោកព្រឹទ្ធាចារ្យ យិត សារិន ដែលជាលោកគ្រូល្ខោនខោល កំពុងតែមានជំងឺធ្ងន់ធ្ងរ ខណ:ពុំមានថវិការគ្រប់គ្រាន់ ដើម្បីព្យាបាលឡើយ ។នេះជាសេចក្តីអំពាវនាវរបស់ព្រឹទ្ធាចារ្យ តាមរយៈផេគ I Love Cambodia Hot News ll មានខ្លឹមសារទាំងស្រុងដូចតទៅ ÷

"ពេលនេះម្ចាស់ល្ខេានខេាល គឺលោក ព្រឹទ្ធាចារ្យ យិត សារិន ដង្ហេាយសុំអេាយពុកម៉ែបងប្អូនជួយគាត់ផង គាត់ខ្វះខាតថវិកាសំរាប់ព្យាបាលជំងឺនៅសូរិន សូមបងប្អូនមេត្តាជួយឧបត្តម្ភលេាកគ្រូតាបន្តរផង ព្រេាះខានស្អែកពួកយើងនិងជូនលោកទៅសុរិន្ទហើយកូនសិស្សនិងអ្នកស្រលាញ់ល្ខោនខោលមិនគួររំលងឪឡើយ ទាក់ទងលេខទូរស័ព្ទ 069500752-012219182"

Image may contain: indoor
ព្រឹទ្ធាចារ្យ លោកគ្រូល្ខោនខោល ខណៈនេះកំពុងតែមានជំងឺធ្ងន់ធ្ងរ
Image may contain: 1 person, sitting, eating, indoor and food
ព្រឹទ្ធាចារ្យ លោកគ្រូល្ខោនខោល ខណៈនេះកំពុងតែមានជំងឺធ្ងន់ធ្ងរ
Image may contain: one or more people, people sitting and indoor
ព្រឹទ្ធាចារ្យ លោកគ្រូល្ខោនខោល ខណៈនេះកំពុងតែមានជំងឺធ្ងន់ធ្ងរ
Image may contain: 1 person
ព្រឹទ្ធាចារ្យ លោកគ្រូល្ខោនខោល ខណៈនេះកំពុងតែមានជំងឺធ្ងន់ធ្ងរ
Image may contain: 2 people, people standing and text
ព្រឹទ្ធាចារ្យ លោកគ្រូល្ខោនខោល ខណៈនេះកំពុងតែមានជំងឺធ្ងន់ធ្ងរ

វីដេអូដែលព្រឹទ្ធាចារ្យអំពាវនាវ

សូមជម្រាបជូនថា៖ ព្រឹទ្ធាចារ្យ​ យិត ​សារិន​ ចង់​ឃើញ​ល្ខោនខោល​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​មុន​ផុត​ជីវិត​

សិល្បៈ ៖ លោក​ព្រឹទ្ធាចារ្យ​ យិត សារិន​ ហៅ​លោក​តា​ កែវ ​ស ​កើត​នៅ​ថ្ងៃ​ទី​០១ ​ខែ​កក្កដា​ ឆ្នាំ​១៩២៥​  ក្នុង​ភូមិ​តាស្គ​ ឃុំ​សារិកាកែវ​ ស្រុក​ល្វាឯម​ ខេត្ត​កណ្ដាល ​មាន​ឪពុក​ឈ្មោះ​ យិត​ កែវ ​  ម្ដាយ​ឈ្មោះ ​កែវ ​ ហួត​ ស្លាប់​ក្នុង​សម័យ​ ប៉ុល ពត​ ទាំង​ពីរ​នាក់​ ហើយ​លោក​មាន​បង​ប្អូន​៧​នាក់​ ។

នៅ​ឆ្នាំ​១៩៣២ ​អាយុ​៧ឆ្នាំ​ ព្រឹទ្ធាចារ្យ​ យិត ​សារិន​ បាន​ចូល​សិក្សា​នៅ​សាលា​បឋមសិក្សា​ និង​ហាត់រៀន​ល្ខោនខោល​ នៅ​វត្ត​ស្វាយ​អណ្ដែត​ ភូមិ​ឃុំ​ខាង​លើ។​ ឆ្នាំ​១៩៤០​  សម្ដេច​ព្រះ​មហាក្សត្រិយានី​ ស៊ីសុវត្តិ​ កុសមៈនារីរ័ត្នសិរីវឌ្ឍនា ​សព្វ​ព្រះទ័យ​ដល់​ក្រុម​ល្ខោនខោល​វត្ត​ស្វាយ​អណ្ដែត​ ក៏​បង្គាប់​ឱ្យ​ចូល​រាំ​ថ្វាយ​នៅ​ព្រះរាជវាំង​ចំនួន​បី​៣​យប់​៣​ថ្ងៃ  ​បន្ទាប់​មក​ព្រះ​អង្គ​សព្វព្រះទ័យ​ស្វា​ទាំង​បួន​នាក់​ ក៏​សុំ​ទុក​ឱ្យ​រាំ​ជាមួយ​ក្រុម​របាំ​ព្រះរាជទ្រព្យ​។

​នៅ​ឆ្នាំ​ ១៩៤៨​ លោក​តា ​យិត សារិន​ បាន​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​ប្រពន្ធ​ឈ្មោះ ​សេង អូន​ និង​មាន​បុត្រ​ចំនួន​៥នាក់​ ប្រុស​២ ​ស្រី៣ ​នាក់​។ ដោយឡែក​ពេល​ប្រទេស​កើត​មាន​សង្គ្រាម​៣​ឆ្នាំ ​៨ខែ​ និង​២០​ថ្ងៃ​ ក្រោយ​ពី​រួច​ផុត​ជីវិត​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ ប៉ុល ពត ​នៅ​ឆ្នាំ​១៩៧៩ ​លោក​តា ​យិត ​សារិន​ ក៏​បាន​វិល​មក​រស់​នៅ​ក្នុង​ស្រុក​កំណើត​វិញ​ និង​បាន​បង្ហាត់​ក្មេង​ជំនាន់​ក្រោយ​ឱ្យ​ចេះ​សម្ដែង​ល្ខោន​ខោល​នៅ​វត្ត​ស្វាយ​អណ្ដែត​ឡើង​វិញ​។ ​

នៅ​ឆ្នាំ​១៩៨០​ លោកព្រឹទ្ធាចារ្យ​ យិត ​សារិន ​ត្រូវ​បាន​លោក ​កែវ ចិន្តា ​រដ្ឋមន្ត្រី​ក្រសួង​ឃោសនាការ​ វប្បធម៌ ​និង​ព័ត៌មាន​ អញ្ជើញ​លោក​តា ​ឱ្យ​មក​បង្ហាត់​ល្ខោនខោល​នៅ​នាយកដ្ឋាន​សិល្បៈ ​និង​ទស្សនីយភាព​ នៅ​ភ្នំពេញ ​រហូត​ដល់​ឆ្នាំ​ ១៩៨៨ ​លោក​តា​ក៏​ត្រូវ​បាន​ផ្លាស់​មក​បង្ហាត់​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​  ហើយ​បាន​ចូល​និវត្តន៍​នៅ​ឆ្នាំ ​១៩៨៩។ ក្នុង​ឆ្នាំ​នោះ​ភរិយា​របស់​លោក​ក៏​បាន​ស្លាប់ ​ហើយ​កូន​ៗ​ក៏​មាន​គ្រួសារ​ត្រូវ​ចាក​ចេញ​ពី​គាត់​ផង​ដែរ​។ ​

មក​ដល់​ឆ្នាំ​ ១៩៩៤​ លោក​តា​ យិត សារិន​ ក៏​មាន​ភរិយា​ក្រោយ​ម្នាក់​ទៀត​ឈ្មោះ ​ប៊ិន ​វ៉ាន​  និង​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ ​សារិន ​វឌ្ឍនៈ​ ដែល​កំពុង​ហាត់​រៀន​ល្ខោនខោល​ និង​ភ្លេង​ពិណពាទ្យ​នៅ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​។ ​ឆ្នាំ​ ១៩៩៥​ មហាវិទ្យាល័យ​នាដសាស្រ្ត​ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ បាន​អញ្ជើញ​លោក​មក​បង្រៀន​និស្សិត​លើ​ឯកទេស​ល្ខោនខោល ​បន្ត​ទៀត ​ក្នុង​នាម​ជា​មន្ត្រី​ជាប់​កិច្ចសន្យា​។ នៅ​ឆ្នាំ​២០១២​ លោក​តា ​យិត សារិន ​បាន​សង់​ផ្ទះ​មួយ​ខ្នង​លើ​ផ្ទៃដី​បណ្ដោយ​១០​ម៉ែត្រ​ ទទឹង​ ៥ម៉ែត្រ​ ​ដែល​ជា​អំណោយ​របស់​លោក​ឧកញ៉ា​បណ្ឌិត​ ម៉ុង រិទ្ធី​ មាន​ទីតាំង​ស្ថិត​នៅ​ប៉ែក​ខាងកើត​សាលា​មធ្យម​វិចិត្រ​សិល្បៈ ​បឹង​ប៉ា​យ៉ាប​។

ចូល​ដល់​អាយុ​៩១​ឆ្នាំ​នេះ​ដ្បិតតែ​លោក​ព្រឹទ្ធាចារ្យ​  យិត ​សារិន ​មាន​ផ្ទះ​រស់នៅ ​និង​មាន​ប្រាក់​ខែ​ជា​មន្ត្រី​ជាប់​កិច្ចសន្យា​ក្ដី​ ប៉ុន្តែ​បញ្ជាក់​ពី​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​លោក​បាន​ប្រាប់​ថា ​មាន​ការ​ខ្វះខាត​ខ្លាំង​ ព្រោះ​ប្រាក់​បៀវត្សរ៍​មិន​អាច​ទប់​នឹង​ការ​ចំណាយ​បាន​ ព្រោះ​ពេល​នេះ​ក្រៅ​ពី​ចំណាយ​លើ​ការ​ហូបចុក​ប្រចាំថ្ងៃ​លោក​ក៏​មាន​ជំងឺ​បេះដូង​ លើស​ឈាម​ ឡើង​ជាតិ​ស្ករ​ ដែល​ត្រូវ​ព្យាបាល​ប្រចាំ ​ក្នុង​មួយ​សប្ដាហ៍​ត្រូវ​ចំណាយ​ពី​១០ ​ទៅ​១៥ ​ម៉ឺន​រៀល​។

លោក​ព្រឹទ្ធាចារ្យ​ យិត​ សារិន​ បន្ត​ថា ​មួយ​ជីវិត​របស់​លោក​ស្រឡាញ់​អាជីព​អ្នក​សម្ដែង​ល្ខោនខោល​ស្ទើរ​ស្មើ​ជីវិត​ ដូច្នេះ​ហើយ​ទើប​លោក​ខិតខំ​តស៊ូ ​និង​បង្ហាត់​បង្រៀន​កូន​ខ្មែរ​ជា​ច្រើន​ជំនាន់ ​តែ​ចូល​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ​ខណៈ​ដែល​លោក​ទទួល​បាន​ព័ត៌មាន​ថា ​ល្ខោនខោល ​ត្រូវ​ប្រទេស​ថៃ​គេ​គ្រោង​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​ លោក​ក៏​បង្ហើយ​សុំ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​ ជា​ពិសេស​ក្រសួង​ពាក់ព័ន្ធ​ ត្រូវ​តែ​រៀប​ចំ​សុំ​ដាក់​បញ្ចូល​ល្ខោនខោល​នេះ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​បញ្ជាក់​ជា​សិល្បៈ​វប្បធម៌​របស់​ខ្មែរ​កុំ​ឱ្យ​ខាន​បាន​ ព្រោះ​ល្ខោន​នេះ​ជា​សម្បត្តិ​វប្បធម៌​របស់​ខ្មែរ​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ​។ ​

លោក​តា ​យិត ​សារិន​ បន្ត​ថា ​មួយ​ជីវិត​នេះ​ខណៈ​ដែល​លោក​នៅ​មាន​ជីវិត​ បើ​សិន​បាន​ឃើញ​ល្ខោនខោល​ដាក់​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​រួច​ហើយ​ ពេល​ស្លាប់​ទៅ​លោក​ក៏​បិទ​ភ្នែក​ជិត​ដែរ​ នេះ​ហើយ​ជា​តម្លៃ​ដែល​លោក​ខិតខំ​មួយ​ជីវិត​ដើម្បី​សិល្បៈ​ខ្មែរ​៕

អត្ថបទ ផ្ដល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor