
គណនី Jett Lee Shop បានប្រកាសស្វែងរក ស្រ្តីជាចោរម្នាក់ បានលួច ipad និងព្យាយាមលួចលុយទៀត តែពុំបានសម្រេច ម្ចាស់គណនីខាងលើ ប្រកាសប្រាក់រង្វាន់ ១០០ $ បើមានអ្នកស្គាលមុខចោរស្រី ។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង ÷
"ចេត លី សប ចង់រកម្នាក់នេះ បើនរណាដឹង ឫស្គាល់ សុំជួយប្រាប់យើងខ្ញុំផង យើងខ្ញុំនឹងជូនជា សគុណ 100$។ យើងខ្ញុំចង់រកមុខ ព្រោះគាត់ជាចោរ គាត់បានលួចឥវ៉ាន់ពី ហាង ចេត លី សប ដូចនេះ យើងខ្ញុំមិនចង់អោយចោរនេះទៅលួចគេផ្សេងទៀតទេ៕ ☎️ 010 25 30 20, 017 80 51 53, 066 25 30 20
បញ្ចាក់: យើងខ្ញុំសុំពត៌មានពិត ហើយយើងខ្ញុំនឹងលាក់ការសំងាត់ជូនដល់អ្នកដែលបានផ្ដល់ដំណឹង៕"
សូមជម្រាបជូនថា ហាង ចេត លី សប យើងខ្ញុំស្ថិតនៅផ្ទះលេខ 90E0 ផ្លូវ 144 ជិតដល់ហាងនំបាំុង 3A ផ្សារកណ្ដាល។






