Sponsor

ខេត្តកោះកុង៖  នៅរសៀលថ្ងៃទី១២ធ្នូ ២០១៦នេះ មានបុរសម្នាក់ដែលត្រូវធ្យូងបាក់សង្កត់ ក្នុងពេលចូលទៅកាយធ្យូងក្នុងឡ។ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងលើទឹកដីភូមិថ្មីចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ប្រភពពីសមត្ថកិច្ចទៅដល់កន្លែងកើតហេតុឲ្យដឹងថា បុរសរងគ្រោះខាងលើមានឈ្មោះ លី សាវឿន អាយុ៥៦ឆ្នាំ មានមុខរបរធ្វើចម្ការ មានរស់នៅកន្លែងកើតហេតុ។ ប្រភពបន្តថា​ បុរសអ្នកចម្ការដែលត្រូវបានឆេះភ្លើងក្នុងឡធ្យូងស្លាប់ចោលប្រពន្ធយ៉ាងអាណោចអាធ័មនោះ ខណ:ពេលដែលជនរងគ្រោះ ចូលទៅកាយធ្យូង ដែលកំពុងឆេះយ៉ាងសន្ធោសន្ធៅ ហើយដោយ​សង្ស័យ​ថា​ ត្រូវ​ធ្យូង​ជនរងគ្រោះ​ចូល​ទៅកាយ​បាក់​សង្កត់​ ក៏ឆេះ​ស្លាប់​ក្នុង​ឡនោះតែម្ដងទៅ​។

សមត្ថកិច្ចបានបន្តថា នៅមុនពេលកើតហេតុ បុរសជាប្ដីបានប្រាប់ប្រពន្ធថា គាត់ទៅកាយធ្យូងនៅចម្ការតាំងពីព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់ ប្រពន្ធគាត់​ក៏ទូរស័ព្ទទៅដើម្បីហៅឲ្យមកហូបបាយ តែទូរស័ព្ទអត់មានអ្នកទទួលសោះ ប្រពន្ធគាត់ក៏ទៅដើរទៅតាម ក៏ស្រាប់តែមើលក្នុងឡធ្យូងទៅឃើញសល់តែឆ្អឹង។

ក្រោយដឹងហេតុការណ៍នេះហើយ កម្លាំងសមត្ថកិច្ចជំនាញ​ បានចុះពិនិត្យដល់កន្លែងកើតហេតុភ្លាម និងបានសន្និដ្ឋានថា គាត់ស្លាប់ដោយសារ​​​ ឆេះភ្លើងក្នុងឡធ្យូងពិតមែន ហើយក្រុមគ្រួសារបានរើសឆ្អឹងយកទៅធ្វើបុណ្យ ទៅតាមប្រពៃណី៕

ផ្ដល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor