Sponsor

ខេត្តប៉ៃលិន៖  ផ្ទុះ​ប្រតិកម្ម​ចេញ​ហើយ​ពី​ អនុប្រធាន​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​​ម្នាក់ ដែលថាបាន​ប្រព្រឹត្តិ​រឿង​មិន​ត្រឹមត្រូវ ដោយ​ហៅ​អ្នកទោស​ស្រី ជា​អតីត​តារាចម្រៀង​ម្នាក់​ទៅ​អង្គុយ​ផឹកស៊ី​ជាមួយ​គ្នា ហើយ​ឱប​ថើប​នៅ​មុខ​អ្នកទោស និង​មន្ត្រី​ពន្ធនាគារ​មួយ​ចំនួន ​នៅ​មុខ​ពន្ធនាគារ​ខេត្តស្ថិតក្នុងភូមិ​ទឹក​ចេញ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ត្រូវ​ខាង​សា​ម៉ី​ខ្លួនបាន​អះ​អាង​​ថា គឺ​មាន​គេ​មួលបង្កាច់​រូប​​លោក ដោយ​ខ្លួន​មិន​បាន​ប្រព្រឹត្ត​ ដូច​ការ​ចោទប្រកាន់​អ្វី​នោះ​ទេ។ ​បន្ទាប់​ពី​មាន​ព័ត៌មាន​លេចឮ​ថា លោក​អ៊ុយ វិចិត្រ អនុប្រធាន​ពន្ធនាគារ​ខេត្ត​ប៉ៃ​លិន បាន​ហៅ​ទណ្ឌិត​ស្រី​ម្នាក់ ឈ្មោះ​អូ រស្មី ជា​អតីត​តារាចម្រៀង ទៅ​អង្គុយ​ផឹកស៊ី​ជាមួយ​នៅ​អគារ​ខាងលើ ហើយ​បាន​ប្រព្រឹត្តិ​អំពើ​មិន​គួរ​គប្បី​ជាមួយនឹង​នាង ។ 

តាមប្រភពពីលោក​អ៊ុយ វិចិត្រ លោកបាន​បដិសេធ​ទាំងស្រុង​នឹង​ព័ត៌មាន​ចចាមអារ៉ាម​ខាងលើ​នេះ ដោយ​លោក​ទទួលស្គាល់​​ថា ពេល​នោះ​ មានការ​ផឹកស៊ី​ជាមួយនឹង​អ្នក​ទោស ដោយ​មាន​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ចូលរួម​ជា​ច្រើន​នាក់​មែន ហើយ​លោក​អត់​បាន​ធ្វើ​ដូច្នោះ​​ទេគ្រាន់តែប៉ះបន្តិចបន្ទួចតែប៉ុណ្ណោះ​។

លោក​បន្ត​ទៀត​ថា ក្នុង​កម្មវិធី​នោះ​ គេ​បាន​ចាប់ផ្តើម​នៅ​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់កាលពីថ្ងៃ​ទី​១៨ ​វិច្ឆិកា២០១៦ រហូត​ដល់​ម៉ោង​៤និង​៣០​នាទី​រសៀលថ្ងៃ​ដដែល​ទើប​ចប់ តែ​រូប​លោក​បាន​ទៅ​ចូលរួម​ក្រោយ​គេ ហើយ​មានការ​ប៉ះពាល់​​បន្តិចបន្តួច​ដែរ ជាមួយនឹង​នាង​អូ​ រស្មី ដោយសារ​ពេល​នោះ លោកផឹកស៊ី​ទៅ​ស្រវឹង ហើយ​ក៏​មានការ​ប៉ះ​ពាល់​​បន្តិចបន្តួចទៅ មិន​ធ្ងន់ធ្ងរ​ដូច​គេ​អះអាង​នោះ​ទេ ពីព្រោះ​រូប​លោក​ចូល​ចិត្តការ​ច្រៀង​សប្បាយ ។  

គួរ​រំលឹក​ថា មូលហេតុ​ដែល​នាង​សុំ​ប្តូរ​ចេញពី​ពន្ធនាគារ​ព្រៃ​.សមក រស់នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ប៉ៃលិន ដោយសារ​នាង​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​អ្នកទោស​ម្នាក់​ទៀត ឈ្មោះ​យ៉េន កា​រ៉ាត់ ដែល​ជា​អាណិក​ជន រស់នៅ​ប្រទេស​​អូស្ត្រាលី ជាប់​ទោស​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន បន្ទាប់​ពី​ស្រឡាញ់​គ្នា​រួច ទើប​សុំ​ប្តូរ​មក​ប៉ៃលិន​នេះ​តែ​ម្តង ។

ចំណែក​លោក​នៅ ធឿ​ង ប្រធាន​ពន្ធនាគារខេត្ត​ប៉ៃលិនបានឱ្យ​ដឹង​​ថា នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ប៉ៃលិន អត់​មានរឿង​ឱប​ថើប​គ្នា​​បែប​នេះ​​ទេ ហើយ​​​​នេះ​ជា​រឿង​បំផ្លើស​ប៉ុណ្ណោះ៕

ផ្ដល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor