
ហិុន លីដា ជាបេក្ខជនមួយរូប ដែលមានសមត្ថភាពខ្ពស់ ក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian idol រដូវកាលទី២ ដែលនាងបានជំនះលើវិញ្ញាសារជាច្រើន រហូតដល់វគ្គផ្តាច់ព្រ័ត្រ ។ បើទោះបី នាងមិនបានទទួលជ័យលាភីក្នុងកម្មវិធីនេះក្តី តែនាងក៍មានអ្នកគាំទ្រចាំលើកទឹកចិត្តឲ្យបន្តដំណើរតស៊ូទៅមុខទៀត ។ ក្រោយ ឈិន ម៉ានិច ទទួលបានជ័យលាភី ហិុន លីដា បានចូលរួមអបអរសាទរ និងបង្ហាញសារ លើកទឹកចិត្តខ្លួនឯងនៅលើហ្វេសប៊ុកថា ÷
" ដើរមួយជំហានមិនអាចជោគជ័យបានទេ គឺត្រូវសិក្សាពីមួយជំហានទៅមួយជំហាន ទទួលយកទាំងជោគជ័យទាំងបរាជ័យ តែមិនចុះចាញ់នោះទេ បរាជ័យការប្រកួតមិនមែនបរាជ័យក្នុងជីវិតឡើយ ដូច្នេះត្រូវតែតស៊ូអោយដល់ទីបំផុតនៃជីវិត ក្មេងស្រីដែលស្រលាញ់វិស័យសិល្បៈខ្លាំងម្នាក់នេះមិនរាថយត្រឹមនេះឡើយ អរគុណទាំងអស់គ្នាដែលបានផ្តល់កម្លាំងចិត្ត និងចំណាយទាំងថវិកាផ្ទាល់ខ្លួនសម្រាប់ការគាំទ្រនាងខ្ញុំកន្លងមករហូតមកដល់ពេលនេះ ចង់ប្រាប់ថាសែនស្រលាញ់❤️❤️❤️❤️❤️"


