ភ្នំពេញ៖ កាលពីវេលាម៉ោង៨ និង៥០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ11Eoz តាមបណ្តោយផ្លូវឌឿងហែម ស្ថិតក្នុងភូមិ៦ សង្កាត់មនោរម្យ ខណ្ឌ៧មករា ។

ប្រភពឲ្យដឹងថា ជនរងគ្រោះឈ្មោះ អៀង ម៉េងឃាង ភេទប្រុស អាយុ២០ឆ្នាំ Caនិស្សិតឆ្នាំទី៣ ផ្នែក IT នៅវិទ្យាស្ថានស៊ីតិច ស្នាក់នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើតនៅឃុំធ្លុកជ្រៅ ស្រុកកងមាស ខេត្តកំពង់ចាម ចំណែកជនបង្ករត់គេចខ្លួនបាត់ គ្រាន់តែដឹងថា មានឈ្មោះ បញ្ញា ត្រូវជាមិត្តភក្តិរបស់ជនរងគ្រោះដែរ ។
ប្រភពបន្តថា មុនពេលកើតហេតុគាត់បានឮសំឡេងស្រែកចេញមកពីក្នុងផ្ទះជនរងគ្រោះយ៉ាងខ្លាំងថា អា បញ្ញា អញសងលុយឯងតើ កុំវ៉ៃអញអី បន្ទាប់មកឮសូរសំឡេងប្រតាយប្រតប់គ្នា មួយសន្ទុះក្រោយមកស្ងាត់ឈឹង ពេលនោះគាត់ក៏ទៅអើតមើលស្រាប់តែឃើញជនរងគ្រោះបានដេកផ្កាប់មុខហូរឈាមលើការ៉ូ និងលើពូក ព្រមទាំងមានកាំបិតបុ័ងតោនៅក្បែរនោះផងដែរ ចំណែករបស់របររាយប៉ាយពេញក្នុងផ្ទះ ភ្លាមៗនោះគាត់បានរាយការណ៍ទៅសមត្ថកិច្ច ។
ករណីនេះបណ្តាលមកពីរឿង ជំពាក់លុយអត់សង ទើបជនដៃដល់តាមមកកាប់សម្លាប់ដល់ក្នុងផ្ទះតែម្តង ។តាមសម្តីរបស់បងប្រុសបង្កើតជនរងគ្រោះមានឈ្មោះ ម៉េងសៀង អាយុ២៥ឆ្នាំ ជានិស្សិតពេទ្យឆ្នាំទី៦ ស្នាក់នៅជាមួយគ្នា បានឲ្យដឹងថា ផ្ទះនេះជាផ្ទះរបស់ពួកគេរស់នៅជាមួយឪពុកម្តាយជាង៣០ឆ្នាំមកហើយ ប៉ុន្តែបច្ចុប្បន្នឪពុកម្តាយបានទៅរស់នៅខេត្តកំពង់ចាមអស់ ហើយទុកឲ្យពួកគេ២នាក់បងប្អូនស្នាក់នៅ ។
កន្លងមកជនរងគ្រោះជាប្អូនប្រុសគាត់មិនដែលមានរឿងជាមួយនរណាម្នាក់ទេ ប៉ុន្តែប្អូនប្រុសគាត់ឧស្សាហ៍ហៅមិត្តភក្តិមានស្រីមានប្រុសមកផឹកស៊ីនៅលើផ្ទះជាញឹកញាប់ ៕
ផ្តល់សិទ្ធិដោយ៖VD7News.com