
ខេត្តកំពង់ឆ្នាំង៖ កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិអូរទទឹង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ដោយប្តីប្រពន្ធមួយគូររវល់យកផ្លែឈើជូនចាស់ៗក្នុងភូមិក្នុងថ្ងៃសែនចូលឆ្នាំចិន ភ្លេចមើលកូនដល់ពេលរកកូនស្រាប់តែឃើញនៅក្នុងអណ្តូងទឹក។
បុរសជាឪពុកកុមារារងគ្រោះបានអោយដឹងថា៖គាត់ឈ្មោះ ឡង់ មករា មានប្រពន្ធឈ្មោះ ខាន់ អាយុ២៨ឆ្នាំ នៅភូមិសំរោង សង្កាត់ផ្សាឆ្នាំង ក្រុងកំពង់ឆ្នាំង។នៅថ្ងៃសែនចូលឆ្នាំចិនរូបគាត់បាននាំប្រពន្ធកូនមកលេងនៅផ្ទះម្តាយរបស់គាត់ ដែលនៅមានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ហើយបានទិញផ្លែឈើខ្លះយកមកជូនបងប្អូន និងចាស់ៗក្នុងភូមិ ពេលដែលពួកគាត់កំពុងយកផ្លែឈើដើរជូនបងប្អូន និងចាស់ៗ នៅតាមផ្ទះ ពួកគាត់បានទុកកូនប្រុស អាយុ៣ឆ្នាំ ម្នាក់ឈ្មោះ ឡង់ រត្តនា អោយនៅលេងផ្ទះម្តាយ ហើយក៏ភ្លេចកូនពេលនឹកឃើញកូនរកមិនឃើញ ក៏ផ្អើរឆោរឡោរតាមរកកូនពេញភូមិ ស្រាប់តែឃើញកូននៅក្នុងអណ្តូងនៅជិតផ្ទះម្តាយ ហើយអ្នកភូមិក៏បាននាំគ្នាជួយស្រង់កូនរបស់គាត់ឡើងលើគោកវិញ តែអាការះកូនរបស់គាត់ធ្ងន់ណាស់គាត់មិនសង្ឈឹមថាកូនរបស់អាចមានជីវិតរស់ទេ។
ផ្តល់សិទ្ធិដោយ៖VD7News.com