Sponsor

ខេត្តរតនគីរី៖ ប្រជាកសិករក្នុងខេត្តរតនគីរី មានការត្អូញត្អែថា ពួកគាត់កំពង់ប្រឈមនឹងការមិនមានលុយសងធនាគារ ដោយសារតម្លៃដំឡូងមីក្រៀមឆ្នាំនេះ មានតម្លៃយ៉ាងខ្លាំង ធ្វើឲ្យពួកគាត់មានការខាតបង់យ៉ាង និងមិនមានទឹកចិត្តចង់ប្រកបរបរនេះតទៅទៀតនោះទេ។ពួកគាត់ស្នើឲ្យប្រមុខដឹកនាំកម្ពុជាមេត្តាជួយរកតម្លៃ ទីផ្សារឲ្យបានប្រសើរជាងនេះផង។

កាលពីឆ្នាំ២០១៦ ដំឡូងមីក្រៀមក្នុង១គីឡូក្រាមប្រជាកសិករអាចលក់ឲ្យឈ្មួញបាន៥៥០រៀល ដោយឡែកឆ្នាំនេះ ប្រជាកសិករក្នុងខេត្តរតនគិរី អាចលក់អោយឈ្មួញបានត្រឹម៤២០រៀលតែប៉ុណ្ណោះ ក្នុង១គីឡូក្រាម ដូច្នេះគាត់មិនមានប្រាក់ចំណេញ ដើម្បីជីវភាពគ្រួសារ និងបង់ប្រាក់ការ ឬសងប្រាក់ធនាគារទេ។ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ នេះប្រជាកសិករ ប្រកបរបរដាំដំឡូងមី បានរអ៊ូរទាំថា តម្លៃដំឡូងកាន់តែធ្លាក់ចុះទៅៗ ជាងឆ្នាំមុនដូច្នេះពួកគាត់មួយចំនួន បានលក់ផ្ទះសម្បែង លក់ដីធ្លី លក់ចំការ ដើម្បីសងបំណុលធនាគារ ឬ សងបំណុលរដ្ឋជាដើម។ ពួកគាត់បានសម្ដែងថា ដំឡូងឆ្នាំនេះ លក់បានតែ៤២០រៀលតែប៉ុណ្ណោះ ក្នុង១គីឡូក្រាមដំឡូងមីក្រៀម គឺតម្លៃធ្លាក់ចុះជាងឆ្នាំមុន ដែលកាលណោះ ដំឡូងមីក្រៀម១គីឡូក្រាមតម្លៃ៥៥០រៀល។ ពួកគេបន្តថា តម្លៃ៤២០រៀល ក្នុង១គីឡូនេះ មិនអាចចំណេញទេ ក្រាន់តែថ្លៃជួលគេភ្ជួរ ជួលអ្នកដាំ និងទិញថ្នាំបាញ់យកជើង វាចូលដើមទៅហើយ តម្លៃដំឡូងមីក្រៀមលក់បានក្នុងតម្លៃនេះ បានធ្វើឲ្យជីវភាពពួកគាត់កាន់តែដុនដាបទៅៗ។ នៅពេលសួរពួកគាត់ថា នឹងបន្តដាំដំឡូងនេះទៀតទេ? គាត់ឆ្លើយភ្លាមៗថា បើដំឡូងធ្លាក់ថ្លៃបែបនេះ ពួកគាត់នឹងប្ដូរការដាំដុះ ដោយបង្វែរទៅរកការដាំសណ្ដែកសៀងវិញម្ដង។ ប្រធានមន្ទីរសិកម្ម រុក្ខាប្រមាញ់ខេត្តរតនគិរី សយ សូណា ថា ផ្ទៃដីដាំដំឡូងមីឆ្នាំ២០១៦ ១៦០០ហិតា ចំណែកផ្ទៃដីដាំដំឡូងមីឆ្នាំ២០១៧នេះ កើនឡើងរហូតដល់ជាង១៧០០ហិតា ហើយជាមធ្យមក្នុង១ហិតា ត្រូវបានផលដំឡូងមីស្រស់១៥តោន។ លោកបន្ថែមថា ការដាំបានផលកើនឡើង អាស្រ័យលើបច្ចេកទេសដាំដុះ អ្នកខ្លះដីគាត់លំបាកបាកក្នុងការភ្ជួរ គាត់ដោតយកៗ ក៏បានផលទាបទៅតាមនោះ។ លោកប្រធានមន្ទីរ ក៏សុំសំណូមពរ ដល់ប្រជាកសិករ ត្រូវដាំតាមបច្ចេកទេស និងត្រៀមលក្ខណៈ មុនពេលដល់រដូវដាំដុះ ដើម្បីកឲ្យការដាំដុះតិច បានលផច្រើន។ ចំណែកលោក ភូ ធាឡំ ប្រធានមន្ទីរពាណិជកម្មខេត្តថា ការធ្លាក់ចុះនៃតម្លៃដំឡូងមីក្រៀមនេះ អាស្រ័យលើទីផ្សារអន្តជាតិ បើគេចុះ គឺយើងចុះដែរហើយ ម្យ៉ាងវិញទៀតរដូវចូលឆ្នាំចិន ទីផ្សារត្រូវផ្អាកទិញ មានតែឈ្មួញធំៗមួយចំនួនគេទិញស្តុកទុក ដូច្នេះតម្លៃត្រូវទាប។ ក៏ប៉ុន្តែ លោករំពឹងថា ក្រោយពេលចូលឆ្នាំចិន អាចនឹងដំឡូងមីក្រៀម ឡើងថ្លៃវិញហើយ លោកសុំឲ្យប្រចាកសិករ កុំអាលបាក់ទឹកចិត្តអី។

ជាមួយនឹងការធ្លាក់ថ្លៃដំឡូងមីក្តៀមឆ្នាំនេះ ប្រជាកសិករមួយចំនួន បានបង្វែរទៅដាំដំណាំផ្សេងវិញ ដូចជា ដំណាំចន្ទី សណ្ដែកសៀង ល្ងរ ឬ សណ្ដែកដីជាដើម៕

ដោយ៖ ភួង ផុន le.27.01.2017

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor