បន្ទាប់ពីមានលេចចេញនៅវីដេអូខ្លីមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ហើយត្រូវបានសារព័ត៌មានជាច្រើនបានចុះផ្សាយពីអតីតម្ចាស់ជ័យលាភីចាប៉ីលេខ២ បានធ្លាក់ខ្លួនក្រីក្រនិងពិការជើងអង្គុយលើរទេះ ដើរសុំទានគេ តែក្រោយមក ខេឃ្យូប បានខលហៅសម្ភាសន៍ជាមួយលោកផ្ទាល់នោះ លោកតាបានប្រាប់ថា "ទោះក្រយ៉ាងណា លោកតាក៏ធ្លាក់ខ្លួនដើរសុំទានគេដែរ"។
សម្តីមួយម៉ាត់នេះបានចាក់ដោតបេះដូងមិត្តអ្នកអានក៏ដូចជាអ្នកលេងក្នុងសង្គម ហ្វេសប៊ុក ទាំងអស់ឲ្យគោរពនឹងស្ងើចសរសើរលោកតានូវឆន្ទៈមោះមុតក្នុងការតស៊ូលើខ្សែជីវិតដ៏លំបាកលំបិនមួយនេះ ដែលពីមុនធ្លាប់តែតារាល្បីឈ្មោះផ្នែកសិល្បៈបុរាណចាប៉ីមួយរូបដែរ ក៏ប្រែក្លាយជាជនពិការ រស់នៅក្នុងជីវភាពគ្រួសារយ៉ាប់យឺនទៀត។
តែទោះបីជាយ៉ាងណា មនុស្សមានសមត្ថភាពដូចជាលោកតា ទេវតាមិនទុកចោលទុកចោល គឺមានអ្នកសប្បុរសចិត្តបុណ្យបានមកបរិច្ចាគជួយឧបត្ថម្ភនូវសម្ភារៈប្រើប្រាស់ និងគ្រឿងបរិភោគមួយចំនួនជាបន្តបន្ទាប់ផងដែរ ក្រោយពីមានព័ត៌មានដ៏សោកសង្រេងរបស់លោកតាបែបនេះ ជាក់ស្ដែងនៅថ្មីៗនេះមានបុរសម្នាក់បានប្រគល់ទូរស័ព្ទ Smart Phone មួយគ្រឿងជូនលោកតាផងដែរ ដើម្បីទុកប្រើប្រាស់។
ហើយបុរសចិត្តសប្បុរសម្នាក់ដែលហ្វេសប៊ុកឈ្មោះ "Khmer Eagle" នោះ ក៏បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនដែរថា៖ "ខ្ញុំមិនមែនកូនទេវតា ហើយក៏មិនមែនជាសេដ្ឋី តែអ្វីគ្រប់យ៉ាងនៅក្នុងហោប៉ៅខ្ញុំគឺបានមកពីប្រទេសនេះ...(បាទ) ខ្ញុំមិនខ្លាចនឹងចំណាយទៅកាន់សង្គមមនុស្សជាទីគោរពរបស់ខ្ញុំវិញឡើយ...សាស្ត្រា "៕
វីដេអូ៖
ផ្តល់សិទ្ធិដោយ៖KQUBE