Sponsor
សាក​កម្លាំង​ជា​មួយ​កូនគោ​ទាំង​ព្រឹក​ មានអី​ដេក​ស្អាត​ ខណៈ​មនុស្ស​ចូល​ពេទ្យ​-កូនគោចូល ប៉ុស្តិ៍​ !!

ខេត្តកំពត៖នៅវេលាម៉ោង១៨និង៣០នាទីថ្ងៃទី១៧ខែមករាឆ្នាំ២០១៧ល្ងាចមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតនៅចំណុចទល់មុខអនុវិទ្យាល័យ ហ៊ុន សែន កែប លើកំណាត់ផ្លូវជាតិលេខ៣៣A ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។

បើតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះរវាងម៉ូតូនិងសត្វគោដើរឆ្លងផ្លូវថ្នល់ជាតិ។ចំណែកលោកវរសេនីយ៍ត្រី មាស ទិត្យ អធិការរងទទួលផែនសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោគនៃអធិការដ្ឋាននគរបាលក្រុងកែបបានអោយដឹងថា៖ម៉ូតូដែលរងគ្រោះនោះ ម៉ាក់HONDA (C125)ពណ៌ខ្មៅសារីឆ្នាំ២០១៥ គ្មានស្លាក់លេខ បានបើកបរក្នុងទិសដៅពីត្បូងទៅជើង ក្នុងស្ថានភាពជោគខ្លួន។លោកវរសេនីយ៍ត្រីបានបន្តថា៖បុរសវ័យចំណាស់គឺឈ្មោះ កង ឡុញ ភេទប្រុសអាយុ៥៧ឆ្នាំ មុខរបរកសិករបច្ចុប្បន្នរស់នៅភូមិ កែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប។ បានបុកសត្វគោឆ្លងផ្លូវជាតិទទួលរងរបួសស្រាល។

ក្រោយពេលកើតហេតុត្រូវសាច់ញ្ញាតិនិងសមត្ថកិច្ចជួយកដាក់លើរថយន្តទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកកែប រីឯវត្ថុតាង(ម៉ូតូនិងសត្វគោ) សមត្ថកិច្ចយកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកែប។

គួររំលឹកផងដែរថា ឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប បានលើកឡើងកាលកន្លងទៅនេះថា ក្រុងកែប ខេត្តកែប គឺជាតំបន់ទេសចរណ៍ មួយដែលល្បីល្បាញ់ក្នុងនោះមានភ្ញៀវជាតិនិងអន្តរជាតិមកកំសាន្តទស្សនាចរណ៍ជារៀងរាល់ថ្ងៃ ជាមួយគ្នានោះដែរ ឯកឧត្តម បានលើកឡើងបន្តថា បើបងប្អូនប្រជាពលរដ្ឋចិញ្ចឹមសត្វគោត្រូវតែទៅរស់នៅក្រៅក្រុង បើនៅក្នុងនៅក្នុងក្រុងមិនអោយចិញ្ចឹមសត្វគោនោះទេ៕ដោយហង្ស សុភាព

រូបភាព
រូបភាព

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor