
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១២:០០នាទី កម្លាំងអាជ្ញាធរសង្កាត់ ស្ទឹងមានជ័យ បានសហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើភ្នំពេញ ផ្នែករដ្ឋបាលព្រៃឈើចម្ការមន អន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តរដ្ឋបាលព្រៃឈើ និងអង្គការសម្ព័ន្ធមិត្ត សត្វព្រៃ (Wildlife Alliance) បានចុះចាប់សត្វក្ងោកចំនួន៣ក្បាល នៅភូមិដំណាក់ធំ១ ដើម្បីយកទៅថែបំប៉ន អភិរក្ស ឫអាចនឹងដោះលែងនៅតំបន់ព្រៃធម្មជាតិ ដែលមានសុវត្ថិភាព ស្របតាមលក្ខណៈជីវសាស្ត្រ នៃប្រភេទសត្វនីមួយៗ។ ចំពោះករណីជនសង្ស័យឈ្មោះ ខេង ពៅ អាយុ ៦៥ ឆ្នាំ មានទីលំនៅ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចូលខ្លួនសារភាពថា គាត់ពិតជាបានបាញ់សត្វក្ងោកងាប់អស់មួយពិតប្រាកដមែន។
កាលពីល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ សង្កាត់រដ្ឋបាលព្រៃឈើភ្នំពេញ ផ្នែករដ្ឋបាលព្រៃឈើចម្ការមន និងអន្តរាគមន៍បង្ក្រាបបទលើសត្វព្រៃចល័តរដ្ឋបាលព្រៃឈើ អង្គការ សម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) បាននឹងកំពុងធ្វើការរៀបចំចងក្រងសំណុំរឿងតាមនិតិវិធីច្បាប់ ស្តីអំពីព្រៃឈើ និងសត្វព្រៃ៕




ផ្តល់សិទ្ធិដោយ៖KQUBE