Sponsor

ភ្នំពេញ៖ ពិតជា​សំបូរ​ណាស់​ឥឡូវ​ រឿង​អំពើ​ រឿង​ប្ដី​សម្លាប់​ប្រពន្ធ​ជាដើម​។ល។ ដូចជា​ករណី​ខាងក្រោម​នេះ​កើតឡើង​ កាលពី​វេលា​ម៉ោង១១និង៣០នាទី​ព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ បុរស​ម្នាក់​បន្ទាប់ពី​ព្យាយាម​សម្រុះសម្រួល​ជាច្រើនលើក​ច្រើនសារ តែ​អតីត​ប្រពន្ធ​ដែល​ទើប​លែងលះគ្នា​ជាង២ខែ​នៅតែ​មិន​ព្រម ក៏​ស្ទុះ​ចូលទៅ​ចាប់​ឱប​ហើយ​យក​ឡា​ម​បម្រុង​អា​រក​សម្លាប់​នាង​ចោល តែ​ត្រូវ​នាង​រើបម្រះ និង​ស្រែក​ឆោឡោ នៅ​ចំណុច​ផ្ទះ​លេខ​៤១A ផ្លូវ​លេខ៤១០ ស្ថិត​ក្នុងភូមិ១ សង្កាត់​បឹងត្របែក ខណ្ឌចំការមន ភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុឲ្យដឹងថា ជនដៃដល់​មានឈ្មោះ បូ សម្បត្តិ អាយុ៤២ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ស្រុកកំណើត​នៅ​ភូមិ ការកូន ឃុំ​បឹង​ដោល ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ចំណែក​ស្ត្រី​រងគ្រោះ​ឈ្មោះ ស៊ូ សោភា អាយុ៤០ឆ្នាំ មុខរបរ​បម្រើការ​តាម​ផ្ទះ សព្វថ្ងៃ​សា្ន​ក់នៅ​ផ្ទះកើតហេតុ​ខាងលើ មានកូន​ប្រុស២នាក់​នៅក្នុង​បន្ទុក ។

ប្រភពបន្តថា មុនពេល​កើតហេតុ ខណៈពេលដែល​កូន​ម្ចាស់ផ្ទះ​ចេញ​មកពី​សាលារៀន​វិញ ស្ត្រី​រងគ្រោះ​ក៏បាន​ចេញមក​ចាក់សោ​ទ្វាររបង​ខាងក្រៅ​ឲ្យ​ចូល​ផ្ទះ ឆ្លៀត​ពេលនោះ​ស្រាប់តែ​បុរស​ជា​អតីត​ប្តី​ស្ទុះ​រត់​ចូលមក​ចាប់​ឱប​នាង​ជាប់ ហើយ​យក​ផ្លែ​ឡា​ម​បម្រុង​អារ.ក​សម្លាប់​នាង​ចោល តែ​ត្រូវ​នាង​រើបម្រះ និង​ស្រែក​ឆោឡោ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​ក​ជិតខាង​នាំគ្នា​រត់​មកជួយ និង​ចាប់ខ្លួន​បុរស​នោះបានភ្លាមៗផងដែរ ។

តាម​ការ​សង្ស័យ​ថា​ ទំនងជា​បុរស​ជា​អតីត​ប្តី​បាន​ជិះ​ម៉ូតូ​មក​អង្គុយ​សំកុក​ចាំមើល​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មកហើយ តែ​មិន​មានឱកាស ព្រោះ​ទ្វាររបង​ចេញ​បិទ​ចូល​បិទ ធ្វើ​សកម្មភាព​អ្វី​មិនបាន ទើបតែ​ពេលនេះ​មានឱកាស​ក៏​ស្ទុះ​រត់​ចូល ហើយ​យក​ផ្លែ​ឡា​ម​ធ្វើ​សកម្ម​ធ្វើ​អា​រក​ស្ត្រី​ជា​អតីត​ប្រពន្ធ​បណ្តាល​ឲ្យ​រងរបួស​ត្រង់​ដៃ និង​ត្រចៀក​យ៉ាងធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា ២នាក់​ប្តី​ប្រពន្ធ​នេះ​បាន​លែងលះគ្នា​អស់​រយៈពេល​ជាង២ខែ​មកហើយ​ក្រោយពី​រស់នៅ​ជាមួយគ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មិន​ចុះសម្រុង​នឹង​គ្នា ដោយ​បុរស​ជា​អតីត​ប្តី​បាន​ព្យាយាម​សុំ​សម្រុះសម្រួល​ដើម្បី​រួមរស់​ជាមួយ​ស្ត្រី​រងគ្រោះ​ជាច្រើនលើក​ច្រើនសា​រ​មកហើយ តែ​នាង​មិន​ព្រម ទើប​បុរស​រូបនេះ​ដាច់ចិត្ត​ធ្វើបែបនេះ ៕

រូបភាព
រូបភាព
រូបភាព

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor