Sponsor
​ដួង ម៉ាណា ​រៀបការ​រួច​ដឹកដៃ​ប្ដី​ ចុះ​បង្រៀន​ក្មេង​ក្រីក្រ​តាម​ភូមិ​

សិល្បៈ ៖ តារា​សម្ដែង ​និង​ពិធី​ការិនី​អ្នក​នាង ​ដួង ម៉ាណា​ ទើបតែ​រៀបការ ​និង​ទើប​វិលត្រឡប់​មក​ពី​ធ្វើ​ដំណើរ​កម្សាន្ត​ក្រេប​ទឹកឃ្មុំ​នៅ​ក្រៅ​ប្រទេស​ថ្មី​ៗ​នេះ​ទេ ​ប៉ុន្តែ​ទោះជា​នាង​ដើរកម្សាន្ត​បង្កើត​អនុស្សាវរីយ​ក្ដី ​តែ​នាង​មិន​ភ្លេច​ការងារ​ជួយ​សង្គម​ទេ។ ជាក់ស្ដែង​ ​ក្រោម​ត្រឡប់​មក​វិញ​តារា​រូប​នេះ​បាន​ដឹកដៃ​ប្ដី​ចុះ​បង្រៀន​ក្មេង​ក្រីក្រ​តាម​ភូមិ​ដែល​​ជា​ការងារ​ចាស់​ខ្លួន​ស្រឡាញ់។​

សកម្មភាព​បង្ហាញ​ពី​ចិត្ត​សប្បុរស​នេះ​ ដួង ម៉ាណា ​បាន​ប្រាប់​ Kqube.net ​ថា ​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​នាង​បាន​ដឹក​ដៃ​ប្ដី​ចុះ​ទៅ​បង្រៀន​ភាសា​អង់គ្លេស​ដល់​ក្មេងៗ​បន្ទាប់​ពី​រៀបការ​រួច​មក​ ​។ ដួង ម៉ាណា ​បន្ត​ថា ​មូលហេតុ​ដែល​នាង​ដឹកដៃ​ប្ដី​ចុះ​ធ្វើ​សកម្មភាព​មនុស្សធម៌​នេះ​គឺ​មក​ពី​ប្ដី​នាង​ក៏​ជា​មនុស្ស​ស្រឡាញ់​ការងារ​ជួយ​សង្គម​ជា​ពិសេស​គឺ​ពាក់ព័ន្ធ​ជា​មួយ​ក្មេង​ៗ ​តែ​ម្ដង​។ ​

តារា​ទើប​រៀបការ​ថ្មីថ្មោង​រូប​នេះ​បញ្ជាក់​ប្រាប់​ថា ​សកម្មភាព​ដែល​នាង​ទើប​ចុះ​បង្រៀន​ក្មេង​ៗ​នេះ​ គឺ​នៅ​ក្នុង​ភូមិ ​បារុង​ ឃុំ​វិហារ​សួរ​ ស្រុក​មុខកំពូល ​ខេត្ត​កណ្ដាល​ ហើយ​សកម្មភាព​នេះ​ក្រៅ​ពី​បង្រៀន​ភាសា​អង់គ្លេស​ នាង ​និង​ប្ដី​ក៏​បាន​បង្រៀន​ឲ្យ​ពួក​គេ​ចេះ​ធ្វើ​អនាម័យ​ខ្លួន​ប្រាណ ​និង​ចែក​ជូន​ថ្នាំ​ដុស​ធ្មេញ​ រួម​ជា​មួយ​សាប៊ូ​សម្អាតខ្លួន​ខ្លះ​ផង​ដែរ​។  

ដួង ម៉ាណា​ បញ្ជាក់​ពី​គោលបំណង​ថា​ ការ​ដែល​នាង​លះបង់​ពេល​វេលា ​និង​ប្រាក់​ផ្ទាល់​ខ្លួន​ធ្វើ​សកម្មភាព​នេះ​គឺ​ចង់​បណ្ដុះ​អារម្មណ៍​ឲ្យ​ក្មេងៗ​ស្រឡាញ់​ការ​សិក្សា​ ព្រោះ​នៅ​តាម​ខេត្ត​ក្នុង​តំបន់​ដាច់ស្រយាល​មួយ​ចំនួន​ឪពុក​ម្ដាយ​ពួក​គេ​មាន​ការងារ​ស្រែចម្ការ​ច្រើន​មិន​សូវ​បាន​ជួយ​ជំរុញ​ទឹក​ចិត្ត​ឲ្យ​កូន​ៗ​ស្រឡាញ់​ការ​រៀន​សូត្រ​ទេ​៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor