Sponsor
ភរិយា​លោក​តា ស៊ិន ស៊ីសាមុត​សរសើរ​ប្តី​​ខ្លួន​នៅ​មុខ​ឯកអគ្គរដ្ឋទូត​អាមេរិក​ថា​គ្មាន​គូ​ប្រៀប​រឿង​និពន្ធ​​

ខេត្ត​ស្ទឹងត្រែង៖​ លោក​ឯកអគ្គរដ្ឋទូតអាមេរិក Heidt ​បាន​ទៅ​លេង​លោក​ស្រី ខាវ ថងញ៉ុត ដែល​ជា​ភរិយា​​របស់​អធិរាជ​សំឡេង​មាស​ ស៊ីន ស៊ីសាមុត ដែល​កំពុង​រស់​​នៅ​ខេត្ត​ស្ទឹង​ត្រែង ​ក្នុង​នោះ​លោក​ស្រី​បាន​មាន​ប្រសាសន៍​ទៅកាន់លោកថា "អ្នក​ចម្រៀង​ផ្សេង​ទៀត​ អាច​មាន​សំឡេង​ប្រហាក់ប្រហែល​ នឹង​សំឡេង​របស់​លោក ​ស៊ីន ស៊ីសាមុត តែ​គ្មាន​នរណា​ម្នាក់​មាន​ភាព​​ប៉ិន​ប្រសប់ ក្នុង​ការ​សរសេរ​បទ​ចម្រៀង​ដូច​លោក​ប្តី​អ្នក​ស្រី​ឡើយ"​។

 ក្នុង​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវការ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ចុះផ្សាយនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ ដោយដកស្រង់​សម្ដី​លោក​ស្រី​ ខាវ ថងញ៉ុត ​បន្ថែម​ថា​ លោក ស៊ីន ស៊ីសាមុត អាច​សរសេរ​បាន​ចម្រៀង​ ២​បទ​ ពេល​ទៅ​ពិសា​គុយទាវ​មួយ​ព្រឹក

អ្នក​ស្រី​បញ្ជាក់​ថា លោក​ឯក​អគ្គរដ្ឋទូត ក្នុង​រយៈ​ពេល​ដែល​លោក​មក​នេះ ​ប្តី​របស់​ខ្ញុំ​ប្រហែល​ជា​អាច​សរសេរ​ចម្រៀង​បាន​បី​បទ!”។ គួរបញ្ចាក់ថា លោក​ឯកអគ្គរដ្ឋទូត​​បាន​ឈប់​សម្រាក​មួយ​យប់​នៅ​ខេត្ត​ស្ទឹង​ត្រែង​ ក្នុង​ដំណើរ​របស់​លោក​ត្រឡប់​មក​ពី​ខេត្ត​រតនគីរី​វិញ ដោយ​នៅ​ក្នុង​ខេត្ត​រតនគីរី​នោះ ​លោក​បាន​ចំណាយ​ពេល​មួយ​ថ្ងៃ​ដើម្បី​សង្កេត​មើល​សកម្មភាព​ដោះ​មីន​មនុស្ស​ធម៌ ដែល​ទទួល​បាន​ជំនួយ​ថវិកា​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​។​

លោកស្រី ខាវ ថងញ៉ុត បាន​ទទួល​លោក​ឯកអគ្គរដ្ឋទូត នៅ​គេហដ្ឋាន​របស់​លោក​ស្រី​ ជាទី​ដែល​លោក​ស្រី​បាន​រស់​ស្ទើរ​តែ​មួយ​ជីវិ​ត​របស់​គាត់ ហើយ​ត្រូវ​បាន​ជួស​ជុល​ឡើង​វិញ នៅ​ឆ្នាំ​២០១៥ ដោយ​ប្រើ​ថវិកា​ដែល​បាន​ពី​ការ​ប្រគំ​តន្រ្តី​មនុស្ស​ធម៌ រៀប​ចំ​ដោយ​រដ្ឋាភិបាល​កម្ពុជា កាលពី​កំឡុង​ឆ្នាំ២០១៥​​នោះ​។ លោកស្រី ខាវ ថងញ៉ុត បាន​នាំ​លោក​ឯកអគ្គរដ្ឋទូត ​និង​ប្រតិភូ​របស់​លោក​ទៅ​មើល​ផ្ទះ​ពី​កុមារ​ភាព​របស់​លោក ស៊ីន ស៊ីសាមុត ដែល​ស្ថិត​នៅ​ចំងាយ​តែ​ប៉ុន្មាន​រយ​ម៉ែត្រ​ពី​ផ្ទះ​បច្ចុប្បន្ន​របស់​លោក​ស្រី​តែ​ប៉ុណ្ណោះ។

ពេល​នេះ​ផ្ទះ​នេះ​ គឺ​ជា​កម្មសិទ្ធិ​របស់​សមាជិក​គ្រួសារ​មួយ​ទៀត ហើយ​ជា​ផ្ទះ​ធំ ធ្វើពីឈើ ដែល​ជា​គំរូ​ដ៏​ប្រពៃ​មួយ​នៃ​ស្ថាបត្យកម្ម​បូរាណ​របស់​ខ្មែរ៕

ភរិយា​លោក​តា ស៊ិន ស៊ីសាមុត​សរសើរ​ប្តី​​ខ្លួន​នៅ​មុខ​ឯកអគ្គរដ្ឋទូត​អាមេរិក​ថា​គ្មាន​គូ​ប្រៀប​រឿង​និពន្ធ​​

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor