Sponsor
ប្រពន្ធ​ចិត្ត​ធំ នាំ​សហាយ​ឡើង​ឋានសួគ៌​​ដល់​បន្ទប់​ជួល​ប្តី​តាម​ទាន់​ប្ដឹង​សមត្ថកិច្ច​ឃាត់​ខ្លួន​

​រាជធានី​ភ្នំ​ព​ញ៖ ​រឿង​រ៉ាវ​ដ៏​អាម៉ាស់​មួយ​បាន​កើត​ឡើង​ ទៅ​លើ​ស្ត្រី​ភិត​ក្បត់​ម្នាក់​ ដែល​នាំ​ប្រុស​សហាយ​មក​ដេក​ដល់​បន្ទប់​ជួល ក្រោយ​មក​ក៏​ត្រូវ​​ប្តី​តាម​ទាន់ ហើយ​ក៏​ត្រូវប្តី​ប្តឹង​សមត្ថកិច្ច​អោយ​ចាប់​ខ្លួន​ទាំងពីរ​តែម្តង ស្ថិតនៅ​​​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈ​ដែល​បុរស​ម្នាក់ បាន​តាម​ទាន់​ប្រពន្ធ កំពុង​នាំ​សា​ហាយ​ស្មន់​មក​ឡើងឋានសួគ៌​ដល់​ក្នុង​បន្ទប់ដេក​តែ​ម្តង។ ​

បុរស​ជា​ប្តី​ដែល​បាន​រៀបការ​ពេញ​ច្បាប់​មានឈ្មោះ ហន ថៃ អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ចំណែក ប្រពន្ធ​មានឈ្មោះ ដួង លីដា អាយុ​២៣​ឆ្នាំ គ្មាន​មុខរបរ​ស្នាក់នៅ​បន្ទប់​ជួល​កន្លែង​កើត​ហេតុ មាន​ស្រុកកំណើត​នៅ​ភូមិ​តាំង​បន្ទាយ ឃុំ​វា​ពន់ ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ។

ចំណែក​ប្រុស​ស្នេហ៍ ដែល​ជា​សា​ហាយ​ស្មន់​វ័យក្មេង​នោះ​ឈ្មោះ ជៀម នី អាយុ​១៩​ឆ្នាំ មុខរបរ​ធ្វើការ​កម្មករ​សំណង់ នៅ​ភូមិ​ព្រៃ​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ។ ​ មុន​កើតហេតុ នៅ​វេលា​ម៉ោង​៦​ព្រឹក បុរស​ជា​ប្តី បាន​ចេញពី​បន្ទប់​ទៅ​ធ្វើការ​រោងចក្រ​បាត់ ដោយ​ប្រពន្ធ​មិន​ទៅ​ធ្វើ​ការ​ទេ សុំច្បាប់​សម្រាក​នៅ​បន្ទប់​ជួល​ថា មិនសូវ​ស្រួលខ្លួន។ ខណៈ​ដែល​ប្តី​ចេញពី​ធ្វើការ​វិញ​នៅ​វេលា​ម៉ោង​១១​ថ្ងៃត្រង់ ដល់​ម៉ោង​សម្រាក​មក​ហូបបាយ នៅ​បន្ទប់​ជួល​ជាមួយ​ប្រពន្ធ។

ស្រាប់តែ​ពេល​បើកទ្វារ ក៏​ឃើញ​ប្រពន្ធ​កំពុង​គី​គី​លូ ជាមួយ​ប្រុស​សា​ហាយ​វ័យក្មេង ពេលនោះ​ធ្វើ​ឱ្យ​បុរស​ជា​ប្តី​ទប់​អារម្មណ៍ សឹង​មិន​ជាប់ សឹងតែ​ប្រហារ​ឲ្យ​ក្ស័យ​ទាំងពីរ​តែ​ម្តង ប៉ុន្តែ​មិន​ដាច់ចិត្ត ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់​ប្រពន្ធ និង​សា​ហាយ​ស្មន់​តែ​ម្តង​ដើម្បី​ជួយ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់៕

ផ្តល់សិទ្ធិដោយ៖KQUBE

រូបភាព
រូបភាព

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor