Sponsor

 ខេត្ត​ព្រះសីហនុ​៖ ឯកឧត្តម ឧត្តម​សេនីយ៍ទោ​ជួន ណា​រិន្ទ ស្នងការ​នគរបាលខេត្ត​ព្រះសីហនុ បានឲ្យដឹងថា៖ នៅរសៀល ថ្ងៃទី២៥​ ខែ​មករា​ ឆ្នាំ​២០១៧ វេលាម៉ោង​14:30នាទី​​ (ជាថ្ងៃរឹតបន្តឹងទី២) នៅ​តាមផ្លូវជាតិលេខ​៤ ​ក្នុងស្រុកព្រៃនប់ ចំណុច​ជញ្ជីង​អូរចំណារ​ ក្រុម​​ត្រួតពិនិត្យចល័ត បាន ឃើញ​អ្នក​បើកបរ​ រថយន្ត​ដឹកទំនិញ​ របស់​ក្រុមហ៊ុន​ KAT បញ្ឈប់រថយន្ត ហើយនាំគ្នាផឹក​គ្រឿង​ស្រវឹង ​។

លុះដល់​ពេលឡើង​បើកបរ​ សមត្ថកិច្ច បានវាស់ជាតិអាកុល បានរក​ឃើញថាមានការផ្ទុកលើសកំណត់ ដូច្នេះ សមត្ថកិច្ចយើងបានទំនាក់ទំនងទៅម្ចាស់ក្រុមហ៊ុនឲ្យ រកមនុស្ស មកបើកជំនួស បើរកមនុស្សមកបើកជំនួសមិន​បាន មិនអនុញ្ញាតឲ្យអ្នកបើកបរនោះ ឡើងបើករថយន្ត ធ្វើសកម្មភាពលើផ្លូវបាននោះឡើយ ។

ឯកឧត្តមស្នងការ បានបញ្ជាក់ថា៖ ខ្ញុំបានបញ្ជា ឲ្យសមត្ថកិច្ច ឆ្មក់ត្រួតពីដើមទីរួចហើយ អ្នកបើកបរទាំងនោះមិនអាចផឹកបាន ក៏បបួលគ្នាមកផឹក នៅកណ្ដាលទីវិញ ទើបខ្ញុំបាទបញ្ជាជាដាច់ខាតត្រូវតែដេញតាមឲ្យទាន់ ពួកខូចទាំងនេះតែងតែបើកបរ បង្ករគ្រោះថ្នាក់តាមដងផ្លូវ និងវ៉ាជែង មិនក្រែងរអែងទាំងអស់ ពេលមានគ្រោះថ្នាក់ម្ដងៗ អ្នកបើកបររត់គេចខ្លួនរហូត ទើបក្នុងនាមខ្ញុំបាទជាស្នងការ បានដាក់វិធានការឲ្យចល័តតាមដងផ្លូវ គឺពិតជាមានការឈប់រថយន្ត ហើយនាំគ្នាផឹកគ្រឿងស្រវឹងគ្រប់ៗគ្នាបែបនេះមែន។

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor